ផ្លូវជុំវិញផ្សារទំនើបភូពុយ ជាកន្លែងលក់ដូរបណ្តោះអាសន្នក្នុងក្រុងបាត់ដំបង

03/08/2021 10:00 am បាត់ដំបង

ដោយ៖ ស៊ុល រ៉វី 

ផ្លូវនានានៅជុំវិញផ្សារទំនើបភូពុយ ក្រុងបាត់ដំបង ត្រូវបានរៀបចំជាទីតាំងលក់គ្រឿងឧបភោគបរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ចាំបាច់ ក្រោយផ្សារតូចៗមួយចំនួនក្នុងក្រុងត្រូវបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីDelta។

 

អាជ្ញាធរក្រុងបាត់ដំបង បានរៀបចំគម្លាតសុវត្ថិភាពនៅទីតាំងលក់បណ្តោះអាសន្ននេះដែរ ហើយក៏តម្រូវឱ្យអាជីវករ និងអ្នកទិញត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងមានអាល់កុល ឬជែលសម្អាតដៃផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ សីហា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទផ្សារជិត៥០ទីតាំង ដែលស្ថិតនៅក្រុងបាត់ដំបង ស្រុកសង្កែ មោងឫស្សី ឯកភ្នំ និងស្រុកថ្មគោល ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីDelta។ 

សូមបញ្ជាក់ថា គឹតត្រឹមថ្ងៃទី២សីហា ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣.៥៩២នាក់ ក្នុងនោះ២.១០៣នាក់ជាសះស្បើយ ៤៥នាក់ស្លាប់ និង១.៤៤៤នាក់កំពុងសម្រាកព្យាបាល៕
 

ព័ត៌មានទាក់ទង