អាជ្ញាធរអប្សរា បិទការចូលទស្សនាប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ២សប្ដាហ៍

29/07/2021 1:30 pm ភ្នំពេញ

 

ដោយ៖ ជឿន ស្រីណយ

អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹងពីការផ្អាកការលក់សំបុត្រ និងមិនអនុញ្ញាតឱ្យ​ភ្ញៀវទេសចរ ចូល​ទស្សនាប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០កក្កដា ដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២១។

 

បើតាមអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩កក្កដា ការបិទការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បម្លែងថ្មីប្រភេទដែលតា(Delta)។ បន្ថែមពីនេះសម្ដេចហ៊ុន សែន ក៏បានសម្រេចឱ្យបិទខ្ទប់ខេត្តសៀមរាបទៀតផង។

ក្រៅពីខេត្តសៀមរាប មានខេត្តចំនួន៧ទៀតដូចជា បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ​ កោះកុង ពោធិ៍សាត់  និងខេត្តប៉ៃលិន ដែលជាប់ព្រំប្រទល់ប្រទេសថៃ ក៏ត្រូវបានបិទខ្ទប់ផងដែរ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប៧៥,៩១៧​នាក់ ក្នុងនោះ ១០,០៤៩​នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន ៦៨,៣៨៦​នាក់ និង​ស្លាប់​សរុប ១,៣៥០នាក់​៕ 


 

ព័ត៌មានទាក់ទង