សម្រស់«សមុទ្រពពក» នាឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី

02/12/2021 2:30 pm ភ្នំពេញ


ដោយ៖ ជឿន ស្រីណយ

សមុទ្រពពក ស្ថិតក្នុងតំបន់គន្ទុយនាគ​ ក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី​ ជាទីទេសចរណ៍ធម្មជាតិមួយដែលមិនសូវមានអ្នកទៅដល់។ អាកាសធាតុត្រជាក់ លាយឡំនឹងសំឡេងសត្វយំ គយគន់សម្រស់សមុទ្រពពកធំល្វឹងល្វើយ គឺជាអ្វីដែលទេសចរធ្លាប់ទៅដល់ទីនោះមិនអាចបំភ្លេចបាន។ សមុទ្រពពកនេះ លេចរូបរាងឡើងតែក្នុងរដូវវស្សាប៉ុណ្ណោះ។



 លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បានឱ្យដឹងថា កន្លែងទេសចរណ៍នេះមិនសូវមានទេសចរទៅដល់ឡើយ ព្រោះមានចម្ងាយឆ្ងាយ និងលំបាកក្នុងការធ្វើដំណើរ។ លោកបន្ថែមថា ទេសចរដែលមានបំណងទៅទីនោះ គួរទាក់ទងទៅមន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរីជាមុន ព្រោះស្ថានភាពផ្លូវលំបាក និងត្រូវចំណាយពេលយូរក្នុងការធ្វើដំណើរ។ 

សូមទស្សនារូបភាពដែលថតដោយក្រុមការងារប្រចាំការនៅតំបន់កន្ទុយនាគ និងបានផ្ដល់ឱ្យសារព័ត៌មានThmeyThmey25 ដោយលោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតនគីរី

ព័ត៌មានទាក់ទង