ស្តង់ចំនួន១០៩ ត្រូវបានរៀបចំជាផ្សារបណ្ដោះអាសន្ន នៅមុខមន្ទីរវប្បធម៌ខេត្តរតនគិរី 

02/07/2021 5:00 pm រតនគីរី

តូបបន្លែ ត្រី សាច់ចំនួន ១០៩តូប ត្រូវបានដាក់លក់នៅផ្សារបណ្ដោះអាសន្ន នៅខាងមុខមន្ទីរវប្បធម៌ខេត្តរតនគិរី ក្រោយរដ្ឋបាលខេត្ត បិទខ្ទប់ផ្សារបានលុង។ ផ្សារបណ្ដោះអាសន្នដំណើរការចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ ។



លោក ងិន ណែល អភិបាលក្រុងបានលុង បញ្ជាក់ក្នុងទំព័រហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តរតនគិរីថា ការរៀបចំផ្សារបណ្ដោះអាសន្ននេះគឺ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការទិញគ្រឿងឧបភោគបរិគោក ខណៈតំបន់មួយចំនួនក្នុងខេត្តត្រូវបានបិទខ្ទប់។ អាជីវករក្នុងផ្សារ ត្រូវរក្សាគម្លាត អនុវត្តវិធានសុវត្ថិភាព ដោយក្នុងស្តង់មួយមានទំហំ៣ម៉ែត្រ និងមានគម្លាតពីស្តង់មួយ ទៅស្តង់មួយទៀតប្រវែង ២ម៉ែត្រ។  

រូបភាពដោយលោក Silento Fong

សូមរម្លឹកថា រដ្ឋបាលខេត្តរតនគិរី បានកំណត់ ផ្សារបានលុង ផ្នែកខ្លះនៃភូមិថ្មី ភូមិអូរមៀត ភូមិអភិវឌ្ឍន៍ និងភូមិជ័យជំនះ ក្នុងសង្កាត់ឡាបានសៀក, ផ្នែកខ្លះនៃភូមិជ្រី ក្នុងសង្កាត់យក្ខឡោម និងផ្នែកខ្លះនៃភូមិ៤ សង្កាត់កាចាញ ក៏ជាទំបន់លឿងទុំ។ ដោយឡែក ផ្នែកខ្លះទៀតនៃភួមិថ្មី ភូមិអូរមៀត និងភូមិជ័យជំនះ ក្នុងសង្កាត់ឡាបានសៀក, ផ្នែកខ្លះនៃភូមិ៤ សង្កាត់កាចាញ, ផ្នែកខ្លះនៃភូមិឡាប៉ូ សង្កាត់យក្ខឡោម និងផ្នែកខ្លះទៀតក្នុងសង្កាត់បឹងកន្សែង ជាតំបន់លឿង៕



 

ព័ត៌មានទាក់ទង