អ្នកស្រី រុំ ផារី លក់ក្រឡានថយចុះពាក់កណ្ដាល ដោយសារកូវីដ-១៩ 

23/06/2021 11:00 am បាត់ដំបង


ដោយ៖ ញ៉ែម ចាន់

បាត់ដំបង៖ អ្នកស្រី រុំ ផារី ជាអ្នកលក់ក្រឡាន នៅភូមិសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រកបរបរនេះជាង២០ឆ្នាំ អ្នកស្រី ផារី បានត្អូញត្អែរថា ក្នុងអំឡុងកូវីដ-១៩ ការលក់របស់អ្នកស្រី ធ្លាក់ចុះជាងពាក់កណ្ដាល ព្រោះមិនសូវមានភ្ញៀវធ្វើដំណើរមកខេត្តបាត់ដំបងដូចមុន។


 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង អ្នកស្រី រុំ ផានី អ្នកលក់ក្រឡាននៅខេត្តបាត់ដំបង ជាមួយលោក ញ៉ែម ចាន់ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដួចតទៅ៖ 
 


អ្នកស្រី ផារី បានរៀបរាប់ថា មុនពេលកូវីដ-១៩ អ្នកស្រី លក់ក្រឡានប្រមាណ ១០០ទៅ១៤០ក្រឡាន តែអំឡុងកូវីដ-១៩នេះ អ្នកស្រី លក់បានតែ៥០ទៅ៧០ ក្រឡានប៉ុណ្ណោះ។«ថ្ងៃខ្លះសល់ ថ្ងៃខ្លះអស់។ សម័យកូវីដ លក់មិនដាច់ទេ ពេលសល់ច្រើនខ្ញុំ ដើរលក់តាមផ្ទះក្បែរៗនេះ ទៀត»។ នេះជាការបញ្ជាក់របស់អ្នកស្រី ផារី។
 
កំពុងអង្គុយសកក្រឡាន ដើម្បីត្រៀមលក់ អ្នកស្រី រុំ ផារី បន្ថែមថា របរធ្វើក្រឡានលក់ មានការលំបាកច្រើន ព្រោះត្រូវចំណាយពេលយូរ រហូតជាង២ម៉ោង ដើម្បីដុតក្រឡានឱ្យឆ្អិនល្អ រួចយកមកសក មុនដាក់លក់។ ម៉្យាង លំបាករកឫស្សី ដែលមិនចាស់ពេក និងមិនខ្ចីពេក ដើម្បីដុតឱ្យ ក្រឡានមានក្លិនឈ្ងុយ៕ 
  

ព័ត៌មានទាក់ទង