ផ្សាររដ្ឋទាំងអស់នៅភ្នំពេញ អាចដំណើរការវិញបាន ចាប់ពីថ្ងៃទី១៥ ខែមិថុនានេះ

15/06/2021 9:00 am ភ្នំពេញ

ភ្នំពេញ៖ អាជីវកម្មលក់ដូរ និងផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តទៅ។ ប៉ុន្តែគ្រប់ផ្សារទាំងអស់ ត្រូវគោរពតាមវិធានការសុខាភិបាល។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនានេះ។



រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា គ្រប់អាជីវកម្ម និងការលក់ដូរ ត្រូវអនុវត្តវិធានការសុវត្ថិភាពដោយពាក់ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យដើម្បីសម្លាប់មេរោគ វាស់កម្ដៅ ស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។
 
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានបិទផ្សាររដ្ឋ  និងផ្សារមិនរាបរយចំនួន៣លើក។ ផ្អាកលើកទី១ មានរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ផ្អាកលើកទី២ មានរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៤ ខែឧសភា៕

 

ព័ត៌មានទាក់ទង