ស្ទើរកន្លះជីវិតហើយសឹងតែមិនបានស្គាល់ទឹកប្រាក់រង្វាន់ ១០០០០ ដុល្លារ

14/06/2021 3:00 pm ភ្នំពេញ


កណ្ដាល៖ បុរសម្នាក់និយាយថា ស្ទើរតែកន្លះជីវិតទៅហើយ ដែលលោកសឹងតែមិនបានស្គាល់ ឡើយប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ (១០០០០ ដុល្លារ)  បែបនេះទេ។ តែពេលនេះលោក  នឹងបានកាន់ដោយផ្ទាល់ដៃក្នុងពេលឆាប់ៗខាងមុខនេះហើយ។


 

ចំណាយត្រឹមតែ  ២០០០ រៀលទិញគោជល់មកពិសា ហើយគាត់បានត្រឹមពាក្យអរគុណ ដែលពីមុនគឺមិនមានតម្លៃអ្វីទាំងអស់។ តែពេលនេះក្រវិលអរគុណដែលមានលេខសំណាងគឺ អាចផ្លាស់ប្ដូរជីវិតសឹងតែ៣៦០ដឺក្រេតែម្ដង ព្រោះថាក្រវិលអរគុណគោជល់ដែលមានលេខ កូដ៨ខ្ទង់  អាចអោយលោក លន់ បូរ៉ែន ឈ្នះទឹកប្រាក់រង្វាន់ដ៏ច្រើនរហូតដល់១០,០០០ (មួយម៉ឺន) ដុល្លារ។




លោក លន់ បូរ៉ែន ភេទប្រុស ជាជាងទងក្រខ្សត់ម្នាក់ មានទីលំនៅ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលផ្ទះរបស់លោកនៅដាច់ស្រយាលសឹងតែគ្មានមនុស្សរស់នៅ។ លោកថាតាំងពីវិបត្តិកូវីដមក លោករកមិនសូវបានទេពីជំនាញដែលលោកមានហើយសព្វថ្ងៃគឺពឹង លើដំណាំក្បែរផ្ទះ និង ការចិញ្ចឹមសត្វបន្តិចបន្ទួចដើម្បីចិញ្ចឹមគ្រួសារប៉ុណ្ណោះ។ ថ្ងៃត្រូវរង្វាន់គឺ លោកសល់លុយតែ ២០០០រៀល ក៏សម្រេចចិត្តទិញគោជល់ ១ កំប៉ុង ព្រោះលោកតែងតែ ពិសាពេលនៅធ្វើការហើយគាត់មកបានអរគុណទៀត។ តែដោយលោកឧស្សាហ៍តាមដាន កម្មវិធី លេខសំណាង លោក ក៏ទុកក្រវិលកំប៉ុង។ 



ពេលមកដល់ផ្ទះលោកក៏បានយកលេខមក មើលស្រាប់តែក្រវិលដូចលេខសប្ដាហ៍ ទី១គឺ 03521605 ពេលនោះគាត់សប្បាយចិត្តណាស់ ស្រែកហ៊ោរពេញផ្ទះតែម្ដង។ ហើយក៏បានទូរសព្ទមកក្រុមហ៊ុនទាំងញាប់ញ័រព្រោះសប្បាយ ចិត្តពេក។  ភ្លាមៗនោះដែរក្រុមហ៊ុនបានបញ្ជូនក្រុមការងារចុះពិនិត្យក្រវិលកំប៉ុង និង បញ្ជាក់ ថាត្រឹមត្រូវនិងរង់ចាំថ្ងៃទទួលរង្វាន់។  



សូមបញ្ជាក់ដែរថា នេះគឺជារង្វាន់លើកទី២ បន្ទាប់ពីកម្មវិធី «គោជល់លេខនាំសំណាង» ចាប់ដំណើរការផ្សាយផ្ទាល់រហូតមកដល់ពេលនេះ។ សម្រាប់អ្នកដែលមិនទាន់ត្រូវសូមទុកក្រវិល ដើម្បីផ្ទៀងរង្វាន់នៅពេលក្រោយ ហើយអ្នកដែលចង់ផ្សងសំណាងសូមពិសាគោជល់ ដើម្បី ស្វែងរកលេខសំណាងដែលមាននៅក្រោមក្រវិល អរគុណ ហើយរង្វាន់នៅតែបន្តផ្តល់ជូនរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ មិនតែប៉ុណ្ណោះតូបដែលទទួលប្ដូរក្រវិលនឹងទទួលបានកម្រៃជើងសារ ៥០០រៀល សម្រាប់លេខ២ខ្ទង់ ឯលេខ ៤ ខ្ទង់ នឹង ទទួលបាន ២០០០រៀល បន្ថែមពិតជាចំណេញទ្វេដង។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia
 

ព័ត៌មានទាក់ទង