លក់ផ្លែ និងកូនដើមស្វាយតាមម៉ូតូ ធ្វើឱ្យលោក ម៉ាប់ លក់កាន់តែដាច់

09/06/2021 10:00 am ភ្នំពេញ

ដោយ៖ ហុង ស្រីណា
ភ្នំពេញ៖ លោក ម៉ាប់ ជាអ្នកលក់ផ្លែស្វាយពូជតៃវ៉ាន់តាមម៉ូតូម្នាក់នៅម្តុំស្តុបក្បាលថ្នល់។ ក្រៅពីលក់ផ្លែស្វាយ លោកក៏បានចងកូនដើមស្វាយចំនួន១០ដើមតាមម៉ូតូ ដើម្បីលក់ផងដែរ។ លោកម៉ាប់បានប្រាប់សារព័ត័មានThmeythmey25 ដូច្នេះថា៖ «វាស៊ីសងទៅតាមអតិថិជន ខ្លះគេចង់បានដើម ខ្លះគេចង់ផ្លែ។ ណាមួយ ដោយសារពូជវាផង បើយើងមានផ្លែផង មានដើមផងអ៊ីចឹង វាលក់ដាច់។ តែបើមានតែដើមទទេ អត់មានផ្លែ ក៏វាលក់មិនដាច់ដែរ»។ ស្វាយ ដែលលោកលក់ជាពូជស្វាយតៃវ៉ាន់ មានទំហំធំៗ មួយគីឡូក្រាមតម្លៃ ១២០០០រៀល។ ចំណែក កូនដើមស្វាយ មួយដើមតម្លៃ ៦ម៉ឺនរៀល។



សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

ព័ត៌មានទាក់ទង