តាកែវ រកឃើញមនុស្ស៥០នាក់វិជ្ជមានកូវីដ-១៩ ភាគច្រើនជាកម្មកររោងចក្រ និងអាជីវករ

14/05/2021 2:30 pm តាកែវ


រដ្ឋបាលខេត្តតាកែវ បានប្រកាសរកឃើញមនុស្ស៥០នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៣ ឧសភា។ អ្នកវិជ្ជមានទាំងនោះភាគច្រើនជាកម្មកររោងចក្រសាន់បូ និងអាជីវករដើមគ និងផ្សារត្រាំខ្នារ។



កម្មកររោងចក្រសាន់បូសរុប ៣៧នាក់ ត្រូវបានតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ឧសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលបានឱ្យដឹងទៀតកម្មករទាំងនេះ ជាអ្នករស់នៅឃុំ ពោធិរំចាក ឃុំបានកាម និងឃុំព្រៃល្វា នៃស្រុកព្រៃកប្បាស ខេត្តតាកែវ។ 
 
ក្រៅពីកម្មករ អ្នកវិជ្ជមានកូវីដ-១៩ ដែលត្រូវបានរកឃើញនៅក្នុងខេត្តតាកែវ ក៏មានពលរដ្ឋដែលជាអាជីវករផ្សារដើមគ ៧នាក់ និងអាជីវករផ្សារត្រាំខ្នារ ២នាក់ផងដែរ។ ១នាក់ទៀត ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ១ និងក្រៅពីនេះជានិស្សិត កសិករ និងអ្នកបកប្រែ។
 
រដ្ឋបាលខេត្តបានអំពាវនាវឱ្យពលរដ្ឋដែលបានពាក់ព័ន្ធនឹងអ្នកវិជ្ជមានទាំង៥០នាក់នេះ ប្រញាប់ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កផងដែរ៕

ព័ត៌មានទាក់ទង