ស្ពាន ១៣មករាថ្មី ទល់មុខសាលាខេត្តបាត់ដំបង ដាក់ដំណើរការបណ្ដោះអាសន្ន ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ

12/04/2021 3:00 pm បាត់ដំបង


ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង បើកដំណើរការស្ពាន ១៣មករាថ្មី ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១១ មេសាតទៅ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងចូលរួមអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។



ស្ពាន១៣មករានេះ បានដំណើរការសាងសង់ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដែលមានប្រវែងបណ្ដោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ។ ស្ពាននេះ ជាប្រភេទស្ពានបេតុង ដែលយកលំនាំដើមទាំង ស្រុងតាមស្ពានថ្មចាស់ ដែលសព្វថ្ងៃកំពុងមានសភាពចាស់ទ្រុឌទ្រោម មិនអាចធ្វើដំណើរបាន។

យោងតាមរដ្ឋបាលខេត្តបាត់ដំបង  ស្ពាន១៣មករាថ្មី បានបើកដំណើរការបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងជាឱកាសអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ផងដែរ។ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា៖ « ស្ពាននេះ ត្រូវបានកំណត់ការធ្វើចរាចរណ៍ «ឯកទិស» សម្រាប់អ្នកមកពីភ្នំពេញ  គឺត្រូវធ្វើដំណើរ ឆ្លងកាត់ស្ពានពីទិសខាងកើត ទៅទិសខាងលិច។ រីឯ អ្នកធ្វើដំណើរពីខេត្តបាត់ដំបង ទៅកាន់រាជធានីភ្នំពេញ ត្រូវឆ្លងកាត់ស្ពាននេះពីទិសខាងលិច ទៅទិសខាងកើត» ៕

ដោយ៖ ប៉ូ សុភា
 

ព័ត៌មានទាក់ទង