ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយប្រើប្រាស់បំពង់ឬស្សី ដបទឹក ទុយោ និងផលិតផលបរិស្ថានផ្សេងៗជាច្រើនអមដោយរូបភាពស្អាតៗតាមតម្រូវការ

08/06/2021 4:08 pm ភ្នំពេញ

ក្រៀលកម្ពុជា បានរចនាផលិតផលធ្វើពីឫស្សី ដបទឹក, ទុយោ ឬបំពង់បឺត កែវឫស្សី សៀវភៅ និងផលិតផលបរិស្ថានផ្សេងៗជាច្រើនទៀត អមដោយរូបភាពនៅលើផលិតផល យ៉ាងស្រស់ស្អាត។ រូបភាពពីលើផលិតផលឫស្សីទាំងនោះ គឺតម្រូវទៅតាមចំណង់ចំណូលចិត្តអតិថិជន។



ផលិតផលបរិស្ថានស្អាតៗជាច្រើនដែលបានផលិតចេញពីស្នាដៃយុវជនបរិស្ថានក្រៀលកម្ពុជា កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ គុណភាពនៃផលិតផល ដែលចេញពីក្រុមយុវជនក្រៀលកម្ពុជា ត្រូវបានគេទទួលស្គាល់ថា មានគុណភាពខ្ពស់ និងទឹកដៃល្អក្នុងការផលិត។ ក្រៀលកម្ពុជាមានទទួល បោះដុំ និងលក់រាយផលិតផលបរិស្ថាន។

ក្រៀលកម្ពុជា ជាក្រុមដែលបានបង្កើតដោយក្រុមយុវជនបរិស្ថាន ដែលកំពុងតែបានបោះជំហានទៅមុខជានិច្ចជាមួយការយកចិត្តទុកដាក់បំផុតទៅលើកិច្ចការផ្នែកបរិស្ថាន ជាពិសេសក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានចូលរួមគ្រប់សកម្មភាពដែលគាំទ្រដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។ 



មួយវិញទៀត ប្រាក់ចំណេញដែលបានមកពីការលក់ នឹងត្រូវបានបរិច្ចាគដើម្បីជាជំនួយមូលនិធិសម្រាប់កិច្ចការងារបរិស្ថានក្នុងសង្គម ហើយនេះក៏ជាចំណុចពិសេស និងជាហេតុផលយ៉ាងសំខាន់មួយរបស់ក្រៀលកម្ពុជា ដែលមានអ្នកឱ្យតម្លៃ និងមានការគាំទ្រកាន់តែច្រើនឡើងៗ។ 

លោកអ្នកអាចបញ្ជាទិញ រាយ និងចំនួនច្រើនបានក្នុងតម្លៃសមរម្យ និងសេវាកម្មល្អទៅតាមការស្រលាញ់ និងអាចឆ្លាក់រូបនានាលើផលិតផលបានយ៉ាងល្អស្អាតផងដែរ។ គួរបញ្ជាក់ផងដែរថា ការចូលរួមគាំទ្ររបស់លោកអ្នក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយកិច្ចការងារបរិស្ថាន និងជាចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។


លោកអ្នកអាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈខាងក្រោម៖
ទូរស័ព្ទ៖ 092 68 57 27 (Telegram) / 070 29 32 12




ព័ត៌មានទាក់ទង