Thmey Thmey 25
បើកទទួលពាក្យចូលរៀនវគ្គសិក្សាបង់ថ្លៃជំនាញ«សរសេរព័ត៌មានសម្រាប់ផ្សព្វផ្សាយលើបណ្ដាញសង្គម»
10/03/2021 9:00 am សៀមរាប ដំណឹងល្អ សម្រាប់លោកអ្នកដែលមានបំណងចង់ចេះសរសេរអត្ថបទព័ត៌មាន ផលិតវីដេអូព័ត៌មានតាមទូរស័ព្ទដៃ(MoJo) និងព័ត៌មានសំណេរពណ៌នាខ្លីៗ(Caption) សម្រាប់បណ្ដាញសង្គម ដើម្បីជាគ្រឹះនៃការផលិតព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងសម្រាប់អាជីវកម្ម។ លោកអ្នកអាចរៀនវគ្គសិក្សាយ៉ាងពិសេសនេះ ជាមួយនឹងសារព័ត៌មានថ្មីៗ២៥ខេត្ត-ក្រុង ដែលត្រៀមនឹងរៀបចំវគ្គបណ្តុះបណ្តាលនៅពេលខាងមុខនេះ នៅខេត្តសៀមរាប។
វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំនៅថ្ងៃទី ២៧-២៨ ខែមីនា ឆ្នាំ២០២១ មានទីតាំងនៅហាងសួនមេអំបៅ នៅខេត្តសៀមរាប មួយថ្ងៃកន្លះពេញ។ វគ្គបណ្តុះបណ្តាលនេះ បើកទទួលសិក្ខាកាមត្រឹមតែ ២០នាក់ប៉ុណ្ណោះ។ សិក្ខាកាមចំណាយត្រឹមតែ ៨០ដុល្លារប៉ុណ្ណោះក្នុងម្នាក់ នឹងទទួលបានអាហារ ២ពេល គឺអាហារពេលព្រឹក-ថ្ងៃ និងអាហារសម្រន់មួយពេលរសៀល។

ចាប់ផ្ដើមទទួលចុះឈ្មោះសិកា្ខកាមចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៖
Tel: 096 98 111 85, Email: [email protected], Telegram: www.t.me/P_Songleng
(ភ្នំពេញ)
Tel: 012 371 330/ 010 571 771, Telegram: www.t.me/dukdeth (សៀមរាប)
អាសយដ្ឋានសិក្ខាសាលា៖  ទីតាំងរបស់ហាងសួនមេអំបៅ បងប្អូនធ្វើដំណើរ ៧០០ម ពីផ្លូវ ជាតិ លេខ៦ , ខាងជើងផ្សារធំថ្មី ភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប។
 
ដោយ៖ ThmeyThmey25 © រក្សាសិទ្ធិដោយ thmeythmey25.com