លោក ប៉ត សុផល យកឫស្សីច្នៃជាផ្ទះស្នាក់សម្រាប់ទេសចរក្នុងខេត្តត្បូងឃ្មុំ

28/02/2021 1:00 pm ភ្នំពេញ

ភ្នំពេញ៖ សាលារៀនឫស្សីមួយក្នុងខេត្តត្បូងឃ្មុំ របស់អង្គការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន បានបង្កើតភូមិឫស្សីនៅបរិណជុំវិញសាលារៀន ដែលច្នៃជាផ្ទះធ្វើពីឫស្សីប្លែកពីគ្នា ជាច្រើនប្រភេទដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោក ប៉ត សុផល នាយកសាលាឫស្សី បានប្រាប់នាយយ៉ានថា៖«យើងមានសកម្មភាពក្នុងស្រុកសម្រាប់ភ្ញៀវទេសចរណ៍ក្រៅប្រទេស ដូចជាការដើរមើលគម្រោង មើលកន្លែងច្នៃសម្រាមធ្វើប្រេង និង បឹងកាឡូធ្វើពីឫស្សីសម្រាប់ភ្ញៀវស្នាក់នៅ។ បើសិន ភ្ញៀវទេសចរណ៍ចង់ទៅស្ទូចត្រី យើងក៏មានបងប្អូនខ្មែរអ៊ីស្លាម ជូនជាទូទៅ រួមទាំងមានការជិះរទេះគោទៅតាមភូមិ មើលកន្លែងគេធ្វើឫស្សី ឬចំការផ្កាឈូករ័ត្នជាដើម តាមចំណង់ចំណូលចិត្តភ្ញៀវ៕ 
សូមអញ្ជើញទស្សនាវីដេអូនាយយ៉ានតាមដងផ្លូវខាងក្រោម៖ 
 

ព័ត៌មានទាក់ទង