ផ្នែក​មួយចំនួន​របស់​ជ្រូក​​ពុំ​សូវ​មាន​ជីវជាតិ ​ថែមទាំង​ផ្ទុក​ជាតិពុល​ច្រើន

06/03/2021 5:00 pm ភ្នំពេញ

សាច់ជ្រូក​ផ្ទុក​វីតាមីន និង​សារជាតិ​រ៉ែ​មួយចំនួន ដែល​សរីរាង្គ​ងាយ​ស្រូបយក​។ ប៉ុន្តែ ពុំមែន​គ្រប់ផ្នែក​របស់​សាច់ជ្រូក​សុទ្ធតែ​ល្អ​នោះទេ គឺមាន​ផ្នែក​មួយចំនួន​ផ្ទុក​ជាតិពុល​ច្រើន មិនល្អ​សម្រាប់​សុខភាព ។ ខាងក្រោម​នេះ គឺជា​អ្វីដែល​អ្នក​ត្រូវ​ដឹង​៖



១-​ខួរ​ជ្រូក​
​ទោះបី​ខួរ​ជ្រូក​ត្រូវបាន​ចាត់ទុកជា​អាហារ​ប៉ូវ តែ​សមាសធាតុ​កូ​ឡេ​ស្តេ​រ៉ូ​ល​មាន​យ៉ាងខ្ពស់ ។ ធម្មតា ខួរ​ជ្រួក 100g ផ្ទុក​ប្រមាណ 3000mg កូ​ឡេ​ស្តេ​រ៉ូ​ល – បរិមាណ​ប្រើប្រាស់​គ្រប់​សម្រាប់ ១០ ថ្ងៃ ។ ទន្ទឹមនឹងនោះ ប្រសិនបើ​អ្នក​បរិភោគ​ខួរ​ជ្រួក​ច្រើន នឹង​ងាយ​ត្រូវ​ពុល​លោហធាតុ​ធ្ងន់ ។​
 
២-​ពោះវៀន​
​ពោះវៀន​សម្បូរ​កូ​ឡេ​ស្តេ​រ៉ូ​ល បង្កបញ្ហា​ច្រើន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម សរសៃឈាម​បេះដូង ឬ ជំងឺ​អំពី​ការ​បំប្លែង​។ បរិភោគ​ពោះវៀន​ជ្រួក​ច្រើន​អាច​បង្ក​ជំងឺ gout , ខ្លាញ់​រុំ​ថ្លើម រលាក​លំពែង ធ្វើ​ឲ្យ​កើន​ខ្លាញ់​ក្នុង​ឈាម ។ ពោះវៀន​ជ្រួក​ជា​កន្លែង​ប្រមូលផ្តុំ​យ៉ាងច្រើន នូវ​បាក់តេរី និង​លាមក ប្រសិន​កែច្នៃ​មិន​សម​ស្របតាម​អនាម័យ គឺ​ងាយ​នឹង​ឆ្លង​ពពួក​ព្រួ​ន តេន​ញ៉ា បាក់តេរី​គ្រោះថ្នាក់ ។​
 
៣-​ឈាមជ្រូក​
​ឈាមជ្រូក​ជា​អាហារ​ដ៏​ពេញនិយម​មួយ តែ​ប្រសិន​បរិភោគ​ប៉ះ​ជ្រូក​ងាប់ ក្នុង​ឈាម​វា​នឹង​ផ្ទុក​បាក់តេរី​យ៉ាងច្រើន ដែល​មិនអាច​ត្រូវ​សម្លាប់​ដោយ​វិធី​ចម្អិន​ធម្មតា ។​
 
៤-​សួត​
​សួត​ជា​កន្លែង​ប្រមូលផ្តុំ​ជាតិពុល​ច្រើន​បំផុត លើ​សរីរាង្គ​ជ្រួក ។ ពេល​ដកដង្ហើម ធូលី និង​ពពួក​លោហធាតុ​ធ្ងន់​នឹងត្រូវ​ស្រូប​ចូលក្នុង​សួត និង​ស្តុក​ទុក​ក្នុងនោះ ។ ពេល​មនុស្ស​បរិភោគ​ចូល​ដោយ​អ​ចេតនា នឹង​នាំទៅ​ជាមួយ​នូវ​ធូលី លោហធាតុ​ធ្ងន់​ចូលក្នុង​សរីរាង្គ មិនតែប៉ុណ្ណោះ មាន​ទាំង​វីរុស​បង្ក​ជំងឺ​ផង​។​
 
៥-​ថ្លើម​
​ថ្លើម​ជ្រួក ជា​ផ្នែក​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល និង​លោហធាតុ​ធ្ងន់​យ៉ាងច្រើន​។ ដូច្នេះ អ្នក​គួរ​ថ្លឹងថ្លែង​ការបរិភោគ​ថ្លើម​ជ្រួក​ក្នុង​បរិមាណ​សមស្រប ដើម្បី​មិន​ឲ្យ​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល ក៏ដូចជា ជាតិពុល ៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

ព័ត៌មានទាក់ទង