ទំព័រដើម
២៥រាជធានី/ខេត្ត
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគីរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគីរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
កសិកម្ម
ទេសចរណ៍
ជំនួញខ្នាតតូច
វីដេអូ
ពីនេះពីនោះ
X
វាលស្មៅពណ៌មាសនៅ«ខ្នងផ្សា» នារដូវប្រាំង
23/02/2021 2:00 pm
កំពង់ស្ពឺ
កំពង់ស្ពឺ៖ រដូវវស្សាបានកន្លងផុតទៅ រដូវប្រាំងក៏ចូលមកដល់។ តំបន់ដែលធ្លាប់តែគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតង ក៏បានផ្លាស់ប្តូរ ទៅជាពណ៌មាស ហើយក៏បានធ្វើឱ្យសម្រស់នៃ តំបន់ខ្នងផ្សាកាន់តែស្រស់ស្អាត អមជាមួយនឹងព្រៃឈើតូចធំ ជ្រលងភ្នំទាបខ្ពស់ និងខ្យល់អាកាសបរិសុទ្ធពីកំពូលភ្នំនោះ។
ទោះជារដូវប្រាំង នៅតាមផ្លូវឡើងភ្នំខ្នងផ្សា មានសភាពក្តៅបន្តិចក៏ពិតមែន តែភ្ញៀវទេសចរ នៅតែបន្តមកទស្សនា នូវទិដ្ឋភាពវាលពណ៌មាសនេះ មិនខ្លាចនឿយហត់។ ក្រៅពីទិដ្ឋភាពវាលស្មៅពណ៌មាសដែលដុះគ្របជ្រលងភ្នំ អ្នកទេសចរក៏អាចទស្សនានូវថ្ងៃរះ ថ្ងៃលិច និងទស្សនាបណ្តុំផ្កាយ(Milky Way) យ៉ាងស្រស់ស្អាតនាពេលរាត្រីបានទៀតផង។
សូមបញ្ជាក់ថា ដើម្បីទៅដល់ខ្នងផ្សា ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ រួចឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ បត់ស្តាំ ប្រមាណ១គីឡូ នឹងឃើញផ្លូវបត់ឆ្វេង មានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់។ លោក-អ្នក ត្រូវធ្វើដំណើរបត់ចូលតាមច្រកឱរ៉ាល់ ប្រហែល ៥០គីឡូម៉ែត្រ នឹងដល់រង្វង់មូលឱរ៉ាល់ រួចបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត្រ ដោយជិះកាត់ ទេទឹកពុះ នឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា៕
សូមអញ្ជើញទស្សនារូបភាពដូចខាងក្រោម៖
ដោយ៖ ប៉ាន់ បូនី
© រក្សាសិទ្ធិដោយ
thmeythmey25.com
ព័ត៌មានទាក់ទង
យុវតី យើន ណារ័ត្ន ចង់ឱ្យស្ត្រីជនជាតិដើមភាគតិចរៀនបានខ្ពស់ និងឈប់ប្រឈមការរៀបការវ័យក្មេង
ហេតុផល ៥យ៉ាង ដែលស្ត្រីត្រូវការ អូមេហ្គា៣
រចនា វាំងនន៖ បទពិសោធន៍ និងការទទួលខុសត្រូវ!
តើគួរដាំ «ឆៃថាវ» ខែណាខ្លះ ទើបអំណោយផលល្អ?
ទោះលក់ឆៃថាវបានថោក តែលោក រ៉ាវុធ នៅបន្តដាំទៀត ដើម្បីឲ្យមានបន្លែក្នុងស្រុកផ្គត់ផ្គង់លើទីផ្សារ
អ្នកចិញ្ចឹម «ត្រីឆ្តោ»ប្រឈមខាតខ្លាំង ដោយសារឈ្មួញនៅតែបញ្ជាទិញត្រីពីវៀតណាម
ព័ត៌មានពេញនិយម
សៀមរាប
បណ្ឌិតនរវិទ្យា អាំង ជូលាន ពន្យល់មូលហេតុឧទ្យានអង្គរមាន«ជីវិត» និងត្រូវមាន«ជីវិត»រហូត
ភ្នំពេញ
រចនា វាំងនន៖ បទពិសោធន៍ និងការទទួលខុសត្រូវ!
ត្បូងឃ្មុំ
យុវជន សុវណ្ណ វិមាន បង្កើតបានកសិដ្ឋានផ្គត់ផ្គង់ពូជស្ត្រប៊ឺរីខ្នាតតូចមួយ ក្នុងវ័យត្រឹម១៩ឆ្នាំ
ភ្នំពេញ
យុវតី នៅ ស៊ឺយ៉ា ៖«ស្ត្រីគួរសាកធ្វើអ្វីដែលខ្លួនចង់ធ្វើ ជាជាងយកភេទកំណត់សមត្ថភាព»
កំពង់ស្ពឺ
ទឹកធ្លាក់អូរគគី ក្លាយជាទិសដៅទេសចរណ៍ថ្មីក្នុងខេត្តកំពង់ស្ពឺ