Thmey Thmey 25
ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡា នឹងចុះ MOU ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងអភិវឌ្ឍសមត្ថភាពអាជីវករ
02/02/2021 5:30 pm ភ្នំពេញ ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡា ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពី«ការលើកកម្ពស់វិស័យទេសចរណ៍ ទីក្រុងស្អាត និងការអភិវឌ្ឍសមត្ថភាពអាជីវករលក់ដូរនៅតាមផ្លូវ (Street Food Vendors) នៅទីស្ដីការក្រសួងទេសចរណ៍សាលប្រជុំ២១២។

កម្មវិធីចុះ MOU នេះ ធ្វើឡើងលើគម្រោងបណ្ដុះបណ្ដាលអាជីវករខ្នាតតូច និងមធ្យម រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនកូកាកូឡា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក ពិសេសលើការពង្រឹងសមត្ថភាព អនាម័យ រសជាតិ ក៏ដូចជាគុណភាព របស់អ្នកលក់ដូរតាមដងផ្លូវផងដែរ៕
 
ដោយ៖ ផាត ដាណេ © រក្សាសិទ្ធិដោយ thmeythmey25.com