Thmey Thmey 25
វគ្គបណ្តុះបណ្តាល «សំណេរសម្រាប់ Facebook និងផលិតវីដេអូតាមទូរស័ព្ទដៃ» ក្នុងក្រុងសៀមរាប
05/02/2021 3:30 pm សៀមរាប ខេត្តសៀមរាប៖ ដំណឹងល្អ សម្រាប់បងប្អូនដែលមានចង់ចេះសរសេរអត្ថបទព័ត៌មាន ផលិតវីដេអូព័ត៌មានតាមទូរស័ព្ទដៃ(MoJo) និងព័ត៌មានសំណេរទាក់ទាញពណ៌នាខ្លីៗសម្រាប់បណ្ដាញសង្គម Facebook ដើម្បីជាគ្រឹះសំខាន់ក្នុងការគ្រប់គ្រង និងប្រើប្រាស់បណ្ដាញសង្គមឲ្យកាន់តែមានប្រសិទ្ធិភាព ព្រមទាំងយល់ដឹងពីការផលិតព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ។ ម្យ៉ាងទៀត ក្នុងការប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការសរសេរឲ្យមានការចាប់អារម្មណ៍កាន់តែច្រើន ពេលនេះលោកអ្នកអាចរៀនវគ្គសិក្សាយ៉ាងពិសេសនេះ ជាមួយនឹងសារព័ត៌មានថ្មីៗ២៥ខេត្ត-ក្រុង ដែលត្រៀមនឹងរៀបចំវគ្គបណ្តុះបណ្តាលនៅពេលខាងមុខនេះ នៅខេត្តសៀមរាប។

សិក្ខាសាលានេះ បងប្អូននឹងយល់កាន់តែច្បាស់ អំពីបច្ចេកទេសចាប់ ឬស្វែងរកមុំ (ប្រធានបទ) នឹងយល់ដឹងបន្ថែម អំពីបច្ចេកទេសសរសេរព័ត៌មានខ្លីៗ ឬអត្ថបទសម្រាប់បណ្ដាញសង្គមដែលធ្វើយ៉ាងណាឲ្យមានបែបបទ និងចាប់អារម្មណ៍លើសំណេររបស់អ្នក។ ជាងនេះទៅទៀត ក្នុងវគ្គបណ្តុះបណ្តាលដ៏មានអត្ថប្រយោជន៍នេះ បងប្អូននឹងបានស្វែងយល់ អំពីបច្ចេកទេសផលិតវីដេអូព័ត៌មាន តាមទូរសព្ទដៃ (MoJo) ដោយគ្រូបង្រៀនដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់  ប្រាប់អ្នកអំពីបច្ចេកទេសថត ពន្យល់ប្លង់ថត កាត់តតាមរយៈទូរសព្ទដៃ ឲ្យកាន់តែរហ័ស និងមានគុណភាព។

វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំនៅថ្ងៃទី ២៧-២៨ ខេកុម្ភៈ ឆ្នាំ២០២១ មានទីតាំងនៅហាងសួនមេអំបៅ នៅខេត្តសៀមរាប មួយថ្ងៃកន្លះពេញ។ វគ្គបណ្តុះបណ្តាលនេះ បើកទទួលសិក្ខាកាមត្រឹមតែ ២០នាក់ប៉ុណ្ណោះ។ សិក្ខាកាមចំណាយត្រឹមតែ ៨០ដុល្លារប៉ុណ្ណោះក្នុងម្នាក់ នឹងទទួលបានអាហារ ២ពេល គឺអាហារពេលព្រឹក-ថ្ងៃ និងអាហារសម្រន់មួយពេលរសៀល។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាដែលរៀបចំដោយសារព័ត៌មានថ្មីៗ២៥ ខេត្ត-ក្រុង ត្រៀមនឹងរៀបចំនាពេលខាងមុខនេះ មានគ្រូបណ្ដុះបណ្ដាលជំនាញៗ ៤ ទៅ ៥ នាក់ សម្រាប់ចែករំលែកចំណេះដឹង  បច្ចេកទេស បទពិសោធន៍ ជូនដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម៕                                 

ចាប់ផ្ដើមទទួលចុះឈ្មោះសិកា្ខកាមចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៖
Tel: 096 98 111 85, Email: [email protected], Telegram: www.t.me/P_Songleng (ភ្នំពេញ)
Tel: 012 371 330/ 010 571 771, Telegram: www.t.me/dukdeth (សៀមរាប)

 
ដោយ៖ ThmeyThmey25 © រក្សាសិទ្ធិដោយ thmeythmey25.com