ក្រុមហ៊ុន Agrion Cambodia ផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញកសិកម្មដោយឥតគិតថ្លៃ

19/01/2021 3:30 pm ភ្នំពេញ

ក្រុមហ៊ុន អាហ្រ្គីអន (ខេមបូឌា) បានបង្កើតកសិដ្ឋានគំរូ (Model Farm) សម្រាប់បណ្ដុះបណ្ដាលកសិករ លើជំនាញកសិកម្ម ដូចជាការជ្រើសរើសពូជដំណាំ ការថែទាំ ប្រភេទដី និងជីជាដើម។



កសិដ្ឋានគំរូ (Model Farm) របស់ក្រុមហ៊ុន អាហ្រ្គីអន (ខេមបូឌា) បង្កើតឡើងបានរយៈពេលជិតមួយឆ្នាំហើយ គិតចាប់ពីខែមេសា ឆ្នាំ២០២០ មក។ គោលបំណងក្នុងការបង្កើតកសិដ្ឋានគំរូនេះឡើងគឺ ដើម្បីផ្ដល់ជាទីតាំងដាំបន្លែសុវត្ថិភាពគំរូមួយជូនដល់កសិករ ពីអ្នកជំនាញផ្នែកកសិកម្មមានទាំងក្នុងស្រុក និងមកពីបរទេស។

ស្ថិតក្នុងទឺកដីនៃខេត្តកំពត កសិដ្ឋានគំរូមួយនេះ មានផ្ទៃដីទំហំ៧ហិកតា ដោយមានដាំដំណាំសុវត្ថិភាពជាច្រើនប្រភេទ ហើយក៏មានផ្ទះសំណាញ់ (Green House) ​ដើម្បីរក្សាតុល្យភាពបន្លែឲ្យស្របតាមស្តង់ដារសុវត្ថិភាព។



កសិករដែលបានចូលជាសមាជិក​ជាមួយក្រុមហ៊ុន អាហ្រ្គីអន (ខេមបូឌា) នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញកសិកម្មគ្រប់ផ្នែកដោយឥតគិតថ្លៃ ដោយសាស្រ្តាចារ្យ Osamu Nakajima មកពីប្រទេសជប៉ុន ដែលកំពុងបង្រៀននៅមហាវិទ្យាល័យកសិកម្មព្រែកលៀប។ ក្រៅពីនោះ ក្រុមហ៊ុន អាហ្រ្គីអន ក៏ផ្ដល់ឱកាសដល់កសិករ ដែលមិនមែនសមាជិកខ្លួន អាចចូលរួមលើការសិក្សានេះផងដែរ។

សម្រាប់លោក-អ្នកនាង ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមការសិក្សាជំនាញកសិកម្ម ជាមួយ ក្រុមហ៊ុន អាហ្រ្គីអន (ខេមបូឌា) ឬចង់ដឹងព័ត៌មានបន្ថែមអាចចូលទៅកាន់ហ្វេសប៊ុក Agrion Cambodia ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ២៦៧ ៩៦៨ ឬអាស័យដ្ឋាន https://goo.gl/maps/vzVmgBBf1hrmZy3a8 ៕




ព័ត៌មានទាក់ទង