Cambodia Amazing នឹងរៀបចំ​ដំណើរកម្សាន្តទៅកាន់​​តំបន់រ៉ាមសារ នៅ​ថ្ងៃទី​ ៥-៦-៧ ខែកុម្ភៈខាងមុខ

26/01/2021 3:00 pm ស្ទឹងត្រែង

ភ្នំពេញ៖ តំបន់រ៉ាមសារ ជាទីតាំងដ៌ស្រស់ស្អាត និងទាក់ទាញ ដែលស្ថិតនៅទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង។ នៅថ្ងៃទី ៥-៦-៧ ខែកុម្ភៈ ក្រុមជំរំតង់ Cambodia Amazing Trip Planner នឹងរៀបចំដំណើរកម្សាន្ត «សួគ៌ាព្រំដែន ស្ទឹងត្រែងមរកត លើកទី៤» នៅតំបន់រ៉ាមសារ។


 
ក្នុងដំណើរកម្សាន្តរយៈពេល ២យប់៣ថ្ងៃនេះ ភ្ញៀវទេសចរ នឹងទៅទស្សនានៅ ៣គោលដៅ ដែលមាន ១៥ទីតាំង។ សម្រាប់តម្លៃសំបុត្រ ចូលរួមដើរកម្សាន្ត និងបោះតង់ នៅទីតាំងដ៌ស្រស់បំព្រងមួយ គឺតម្លៃ ១១៥ដុល្លារក្នុង១ម្នាក់។ 



ភ្ញៀវទេសចរ នឹងទទួលបានមធ្យោបាយធ្វើដំណើរ រថយន្តក្រុង និងទូក, តង់ ១ គេងគ្នា ២នាក់ និង អាហារ ៩ពេល។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរ នឹងទទួលបានការបង្ហាញពីតំបន់រ៉ាមសារ និងការរស់នៅក្នុងសហគមន៍ពីមគ្គុទេសក៍តំបន់។ លើសពីនេះ ក្នុងដំណើរកម្សាន្តរបស់ក្រុមជំរំតង់ Cambodia Amazing Trip Planner នឹងមានកម្មវិធីបណ្តែតប្រទីប ដុតគប់ភ្លើង អាំងសាច់ រាំលេងកម្សាន្ត និងកម្មវិធីចែករំលែកការយល់ដឹងផងដែរ។ កម្មវិធីបោះតង់នេះ ក៏មានការសហការ និងគាំទ្រដោយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសហគមន៍។ 

កុំឲ្យឱកាសល្អ និងភាពសប្បាយរីករាយកន្លងផុត ភ្ញៀវទេសចរ អាចចុះចូលរួមចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ ឬគ្រប់ចំនួនកំណត់។ ភ្ញៀវទេសចរ អាចទំនាក់ទំនង តាមលេខទូរសព្ទ 0965333338 / 085939441៕










ព័ត៌មានទាក់ទង