បទ ពាក្យ ១០
-ខេត្តស្ទឹងត្រែងគេល្បីមានត្រីប៉ាសេអ៊ី
ប៉ាវ៉ាឆ្ងាញ់គ្មានពីរទាំងផ្លែអំពិលផ្អែម
បានភ្លក្សរសម្តងខ្លះប៉ងរកទិញសាកថែម
ស្ទឹងត្រែងមានណែមកែមគាប់ទន្លេសេកុង។
-ប្រាសាទព្រះគោ កោះខ្សាច់ ទាំងអូរពងមាន់
ពិតពេញដោយសោភ័ណមានវត្តល្បីក្បែរក្រុង
វត្តហាំងខូបាងាយទៅផ្លូវស្អាតត្រង់ស្លុង
ដុងក្រឡតក្រុងលែងឆ្ងាយស្រួលទៅមក។
-អ្នកស្រុកល្បីស្រីប្រុសស្គាល់ទាល់ពេលឥឡូវ
ទោះក្មេងខ្លះមិនត្រូវចាស់ៗនៅនឹកភ្នក
សាមុតអ្នកស្ទឹងត្រែងសម្លេងមិនអាចរក
នរណាមួយអាចមកឲ្យប្រៀបស្មើលោកបាន។
-ស្ទឹងត្រែងល្បីទេសចរណ៍សេវាល្អគ្រាន់បើ
ចាត់ចែងតាមភ្ញៀវស្នើបម្រើតាមលម្អាន
ទីក្រុងស្អាតរៀបរយគិតដល់បរិស្ថាន
ស្ទឹងត្រែងជាប់ថ្នាក់បានពានរំដួល៣ទង។
-សៀមបូក ស្រស់ស្រាយសប្បាយ សៀមប៉ាង សេសាន
ស្ទឹងត្រែងក្រុងថ្កើងថ្កានសុខសាន្តស្រស់បំព្រង
លែងឆ្ងាយដាច់ស្រយាលទៅមកងាយទាក់ទង
ល្អទាំងរឿងគ្រប់គ្រងគ្មានឆ្គងរាស្ត្ររីករាយ៕
#រូបភាពពី Cambodia Amazing Trip Planner
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com