ចង់ស្រស់ស្រាយ កុំភ្លេចមណ្ឌលគិរី

11/01/2021 3:30 pm មណ្ឌលគីរី

បទ ព្រហ្មគីតិ

-អូររាំងពេជ្រាដា កែវសីមាសែនមនោរម្យ

កោះញែកប្លែកគ្រប់ឃុំ    រាស្ត្ររស់ជុំរម្យស្រស់ស្រាយ។

-រមនាជ្រោះប៊ូស្រា         ជ្រៃធំថ្លាជ្រោះសប្បាយ

ទឹកធ្លាក់គន់មិនណាយ រឿងខ្វល់ខ្វាយរលាយបាត់។

-ស្រល់ស្រោងបៃតងស្រស់        ដើមឈើច្បោះជម្រកសត្វ

ប្រឹក្សាខ្ចីស្រងាត់ ក្លាយទីណាត់ជុំគ្រួសារ។

-កម្សាន្តពេលបុណ្យទាន            អ្នកក្រមានតាមត្រូវការ

គយគន់សព្វប្រឹក្សា        សាកអាហារក្រុមអ្នកស្រុក។

-ភ្លក់ឡាបសម្លវ៉ែ មានបន្លែស្លសាច់បុក

ច្បាស់សល់ចាននិងតុ ម្ហូបអ្នកស្រុកឆ្ងាញ់ពិតៗ។

-ក្នុងដីល្បីមានរ៉ែ ក្រុមថៅកែជ្រែលៃគិត

មកតាំងពីឆ្ងាយជិត        គ្មានភ័យភិតមឹតរកស៊ី។

-លើដីល្បីព្រៃឈើ          សត្វមិនស្ទើរយកជាទី

ញ៉ាំងមណ្ឌលគិរី            ជាទីជីវីចម្រុះ។

-ដីវិញជាតិអស្ចារ្យ          គ្រប់រុក្ខាដាក់ដាំដុះ

បោះទុនមិនស្តាយខុស  ឈ្មួញឡើងចុះដណ្តើមទិញ។

-ទុរេនចន្ទីស្វាយ ផ្សារមិនឆ្ងាយមិនខ្លាចជ្រេញ

បានផលផ្តល់លុយពេញ អ្នកលក់ ទិញបានដូចគ្នា៕

#រូបភាពពីហ្វេសប៊ុក Cambodia Amazing Trip Planner

ព័ត៌មានទាក់ទង