លក់នំចាក់ចុល២០ឆ្នាំ អ្នកស្រី រតនា នៅតែបន្តធ្វើម្សៅខ្លួនឯង

27/02/2021 5:00 pm ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ អ្នកស្រី រតនា អ្នកលក់នំចាក់ចុល ឬនំខ្លាញ់ ក្នុងខេត្តពោធិ៍សាត់ ដែលលក់ចាប់ពីម៉ោង ២រសៀលរហូតដល់ម៉ោង៦ល្ងាច។ ក្នុងមួយថ្ងៃអ្នកស្រីចំណាយអង្ករអស់ ៤ ទៅ៦គីឡូ ហើយចាយពេលក្នុងការធ្វើម្សៅពី ១ ទៅ ២ម៉ោង ។ បើទោះជាអ្នកស្រីលក់នំនេះ២០ឆ្នាំ ផលលំបាកនៃការលាយម្សៅក៏នៅតែជួប ដោយសារពេលខ្លះលាយទៅមិនត្រូវ អង្ករមិនល្អ ម្សៅមានពណ៌ស ។ អ្នកស្រីបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ថា៖«ខ្ញុំរកចំណូលបានមួយថ្ងៃ ៦ ទៅ ៧ ម៉ឺនរៀល ហើយមានអតិថិជនជាច្រើនសរសើរថាឆ្ងាញ់គ្រប់គ្នា ព្រោះខ្ញុំធ្វើម្សៅដោយដៃ មិនទិញពីគេមកស្រាប់មកលក់»។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 ជាមួយអ្នកស្រី រតនា អ្នកលក់នំចាក់ចុល ដូចតទៅ៖


 

ព័ត៌មានទាក់ទង