ចម្ការក្រូចឃ្វិច ២ពាន់ដើមនៅតំបន់អូរសោម ជាផ្នែកមួយជួយកាត់បន្ថយការនាំចូលពីខាងក្រៅ

30/11/2020 4:00 pm ពោធិ៍សាត់

ពោធិ៍សាត់៖ ចម្ការក្រូចឃ្វិចផល្លាធម្មជាតិ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើផ្ទៃដី ៦ហិកតា មានដើមក្រូចប្រមាណ ២ ០០០ដើម ហើយក្នុងមួយដើមអាចប្រមូលផលបានប្រមាណ ៥០គីឡូ។ លោក អឹង ឆៃហាក់ អ្នកគ្រប់គ្រងចម្ការក្រូចឃ្វិចផល្លាធម្មជាតិ បានប្រាប់ថា ក្រូចឃ្វិចនេះដាំដោយធម្មជាតិ មិនប្រើជីគីមីនោះទេ ម្យ៉ាងនៅកម្ពុជាមិនទាន់មានចម្ការក្រូចឃ្វិចនោះទេ និងដើម្បីកាត់បន្ថយការនាំចូលក្រូចឃ្វិចពីប្រទេសជិតខាងផងនោះ ទើបសម្រេចដាំក្រូចឃ្វិច នៅតំបន់អូរសោម ដែលជាទីតាំងអំណោយផលស្រាប់។



រៀងរាល់ឆ្នាំចម្ការក្រូចឃ្វិចនេះ អាចប្រមូលផលបានប្រមាណ ២០តោន និងនាំទៅលក់នៅភ្នំពេញ ប្រមាណ ២តោន ទៅ ៣តោនក្នុងការប្រមូលផលមួយលើកៗ។ លោក ឆៃហាក់ បានប្រាប់ThmeyThmey25 ថា៖«មួយឆ្នាំក្រូចឃ្វិចអាចឲ្យផលបាន តែយើងមិនយកផលនោះទេ ដោយរងចាំដល់បួនឆ្នាំទើបប្រមូលផល ដោយផ្លែនៅឆ្នាំដំបូងៗត្រូវកាត់ចោលសិន»។ 

ដើម្បីជ្រាប់កាន់តែច្បាស់សូមលោក អ្នកនាង  អញ្ជើញទស្សនាបទសម្ភាសន៍រវាងកញ្ញា  ញឹក ស្រីល័ក្ខ  អ្នកសារព័ត៌មានThmeyThmey25 និងលោក ឆៃហាក់ អ្នកគ្រប់គងចម្ការក្រូចឃ្វិចផល្លាធម្មជាតិ ដូចតទៅ៖
 

ព័ត៌មានទាក់ទង