Thmey Thmey 25
បាតុភូត​«​ឡា​នី​ណា​»​នឹងធ្វើ​ឲ្យ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​ចុះ​ត្រជាក់​ពី​១៦​ទៅ​២១​អង្សា​
26/11/2020 9:29 am ភ្នំពេញ ​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករ​ថា កម្ពុជា​នឹងរង​បាតុភូត​ឡា​នី​ណា​(La Nina) ដែល​ធ្វើ​ឲ្យ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​គ្រប់​ដណ្តប់​មក​កម្ពុជា​។ បើតាម​ក្រសួង​ធនធានទឹក បាតុភូត​នេះ​នឹង​នាំ​ឲ្យ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់​រង្វង់​ពី​១៦ ទៅ​២១​អង្សា ចាប់ពី​ដើមខែ​ឆ្នូ រហូតដល់​ខែ​ចុងខែ​មករា ឆ្នាំ​២០២១​។
 
​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ការចុះ​ត្រជាក់​នេះ​នឹង​កើតឡើង​ចំនួន​២​លើក ដោយ​លើក​ទី​១ ចាប់ពី​សប្តាហ៍​ទី​១ ដល់​សប្តាហ៍​ទី​៣ នៃ​ខែធ្នូ សម្រាប់​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ក្នុង​សីតុណ្ហភាព​អប្បបរមា​ពី​១៨ ដល់​២១​អង្សា​។ ចំពោះ​រាជធានី និង​ខេត្ត​ដទៃទៀត​ចន្លោះ​ពី​១៩ ទៅ​២២​អង្សា​។ 
 
​ចំពោះ​ការចុះ​ត្រជាក់​លើក​ទី​២ ចាប់ពី​សប្តាហ៍​ទី​៤ នៃ​ខែធ្នូ ដល់​បំណាច់​ខែមករា ឆ្នាំ​២០២០ សម្រាប់​បណ្តា​ខេត្ត​ដែល​នៅជាប់​តំបន់ភ្នំ និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន នឹង​ចុះ​ត្រជាក់​ក្នុង​សីតុណ្ហភាព​អប្បបរមា​ពី​១៦ ទៅ​១៩​អង្សា និង​ខេត្ត​ដទៃទៀត​ចន្លោះ​ពី​១៨ ទៅ​២១​អង្សា​។ 
 
​បើតាម​ក្រសួង​ធនធានទឹក ការចុះ​ត្រជាក់​នៅ​រដូវប្រាំង ឬ​រដូវរំហើយ​ចាប់ពី​ខែធ្នូ ដល់​ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ គឺជា​ការចុះ​ត្រជាក់​ខ្លាំង​ជាង​បណ្តា​ឆ្នាំមុនៗ​ទៅទៀត​៕ 
ដោយ៖ សៅ សុខអេង © រក្សាសិទ្ធិដោយ thmeythmey25.com