២៥​រាជធានី​-​ខេត្ត សុទ្ធ​តែមាន​សក្តានុពល​

04/06/2021 8:00 am ភ្នំពេញ

បទ ពាក្យ​៨



​ចេញពី​ធានី​ទី​បេះដូង​ខ្មែរ​    ​រៀបរាប់​ហែ​ដល់​ខេត្ត​តាម​ដឹង​ត​
​ចំណុច​ដោយឡែក​គ្រប់​ខេត្ត​សុទ្ធ​ល្អ​    ​ជួយ​ផ្សាយ​ត​ចែក​ទៅ​មិត្ត​គ្រប់គ្នា​។​

​អគារ​ធំ​ខ្ពស់​ស្ទុះ​លូត​មិន​ស្មាន​    ​ភ្នំពេញ​ថ្កាន​ឈាន​ទាន់​គេ​នានា​
​ហាង​ល្បីៗ​ប្រកួត​អួត​ដាក់គ្នា​     រាស្ត្រ​សុខ​ជា​រស់នៅ​ឥត​ខ្វល់ខ្វាយ​។​

​ចង់​មើល​សមុទ្រ​ទៅ​កំពត​កែប​    ​កោះកុង​អែប​កំពង់សោម​សប្បាយ​
​ទៅ​ត្រឹម​តាកែវ​តា​ម៉ៅ​មិន​ឆ្ងាយ​    ​នៅត្រឹម​អាយ​អាច​ស្ពឺ​អំពែ​ភ្នំ​។​

​ចូល​តេ​ទឹក​ពុះ​ហួស​ឡើង​បូកគោ​    ​ខ្យល់ជំនោរ​ល្អ​នៅ​គិរី​រម្យ​
​តទៅ​ពោធិ៍សាត់​លែង​ស្ងាត់ជ្រងំ​    ​ភ្ញៀវ​និយម​កម្សាន្ត​បេះ​ផល្លា​។​

​អ្នក​បាត់ដំបង​ក៏​ល្បី​សុសសាយ​    ​បឹង​មិន​ឆ្ងាយ​អែប​ភ្នំ​ស្ទឹង​ទឹកថ្លា​
​អាង​កំពីងពួយ​ឃើញ​ពិត​អស្ចារ្យ​    ​ថែម​កត់ត្រា​ប្រវត្តិ​    ​
​ទៅ​ព្រះវិហារ​ឡើង​ភ្នំ​មិន​ទាប​    ​    ​ស្រុក​សន្តិភាព​ទៅណា​ក៏បាន​។​

​អាង​កំពីងពួយ​នៅ​បាត់ដំបង​    ​    ​ប៉ៃលិន​ផង​ឆ្លងផ្លូវ​ស្រួល​ជិះឡាន​
​បន្ទាយមានជ័យ​មិនយូរប៉ុន្មាន​    ​លេង​កម្សាន្ត​បាន​អាង​ត្រពាំងថ្ម​។​

​ក​ង្រី​ស្មោះ​ស្នេហ៍​នៅ​ថែ​ក្អមឆ្នាំង​    ​ល្បី​វាយ​បារាំង​រហូត​រាប់​ត​
​ទៅលេង​ពោធិ៍សាត់​ល្បី​ចម្លាក់​ថ្ម​    ​កែវ​ដ៏​បរ​វរ​ល្អ​មិនអាច​ថ្លែង​។​

​ក្រចេះ​មាន​ផ្សោត​គេ​កើត​សរសើរ​    ​បន្តដំណើរ​ទៀត​ដល់​ស្ទឹងត្រែង​
​ទឹកដី​ទល់ដែន​ទី​អស់​ចម្បែង​    ​    ​បក​ក្រោយ​ផ្លូវ​កែវ​រតនគិរី​។​

​មើល​បឹង​យក្ស​ឡោម​ចោម​ដោយ​ព្រឹក្សា​    ​ផ្ទៃ​ទឹក​ចាំង​ថ្លា​ល្បី​គ្រប់ទិសទី​
​ទៅលេង​ប៊ូ​ស្រា​មណ្ឌលគិរី​    ​    ​មាន​ភ្នំ​ជុំ​ទី​សមុទ្រ​រុក្ខា​។​

​បក​ក្រោយ​ត្បូងឃ្មុំ​ជុំ​កំពង់ចាម​    ​ទឹកដី​ជាប់​ស្នាម​ប្រវត្តិ​ស្នេហា​
​បាភ្នំ​ព្រៃវែង​ទុំ​អ្នក​ធម៌អាថ៌​    ​    ​មិនដឹង​ទៅណា​ស្វាយរៀង​ក៏បាន​៕

ព័ត៌មានទាក់ទង