រមៀត ជួយព្យាបាលជំងឺដំបៅក្រពះ

06/11/2020 7:00 am ភ្នំពេញ

រមៀតជារុក្ខជាតិបន្តពូជដោយមើម ដែលគេដំាប្រើជាគ្រឿងទេសស្លរ។ យោងតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា មើមរមៀតស្ងួត ឫស្រស់ ជាឱសថសម្រាប់ព្យាបាលដំបៅក្រពះ ជំនួយដល់ការរំលាយអាហារ ឆ្អល់ពោះ ហើមពោះ ហើមពោះ រាកមូល ក្អក រលាកអញ្ចាញធ្មេញ។ ព្យាបាលរាំងរដូវ ចុកខ្នង ចុកក្រោមឆ្អឹងជំនី កើតលឿង ។ រមៀតលាយ និងទឹកក្រូចឆ្មារ សម្រាប់លាបរបួស ខ្ទាំ ថ្លស់គ្រេច រមាស់ ដំបៅក្លាយជាដើម ។  ដំាផឹក ៣ទៅ ៩ក្រាម ក្នុងមួយថ្ងៃ (មើមក្ដឿង) ។ ថ្នាំម្សៅ ប្រើម្ដង ០,៥ក្រាម បួនដងក្នុងមួយថ្ងៃ ។



ហាមប្រើច្រើនហួសប្រមាណអាចបណ្ដាលអោយរលាកដំបៅក្រពះវិញ និង មិនអាចប្រើសម្រាប់ ស្ត្រីមានគភ៌បានឡើយ ។
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ 
 

ព័ត៌មានទាក់ទង