កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោត កើនឡើង ០,០២​ម៉ែត្រ​បន្ថែមទៀត 

23/10/2020 2:10 pm កណ្តាល

​ភ្នំពេញ​៖ ទឹកស្ទឹង​ព្រែក​ត្នោត បាន​កើនឡើង​០,០២ ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី​២៣​តុលា​នេះ ធៀប​នឹង​កម្ពស់​នៅ​ល្ងាចម្សិលមិញ​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី ២៣ ខែតុលា​។​



​ប្រភព​ដដែល​បញ្ជាក់ថា ស្ទឹង​ព្រែក​ត្នោត នៅ​ចំណុច​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា​(​កំពង់ទួល​)  ក៏បាន​កើនឡើង​០,០២ ម៉ែត្រ​ដែរ​។ បច្ចុប្បន្ន កម្ពស់​ទឹក​នៅខាងមុខ​ទ្វារ​ទឹក​ទំនប់​អាង​៧​មករា មាន​កម្រិត ៥,៦២​ម៉ែត្រ​។ បើ​ធៀប​នឹង​កម្ពស់​អតិបរិមា ៦,៦៧​ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា គឺ​បាន​ស្រក​ចុះ​១,១១​ម៉ែត្រ​។ នេះ​បើតាម​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ឲ្យ​ដឹង​ទៀតថា កម្ពស់​ទឹក​ហូ​រលើ​ទំនប់​បង្ហៀរ ០,៧៦​ម៉ែត្រ និង​កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៨,៤០​ម៉ែត្រ ។ 

​សូមជម្រាបថា ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត បានធ្វើឱ្យ​ខេត្ត​មួយចំនួន និង​សង្កាត់​ជាច្រើន​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រង​ការលិចលង់ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ​៕

ព័ត៌មានទាក់ទង