Thmey Thmey 25
ក្រៅពី ក្លិបក្រអូប ផ្កាចម្ប៉ា ស ជាឱសថព្យាបាលជំងឺផងដែរ
23/10/2020 7:59 am ភ្នំពេញ ផ្កា ចម្ប៉ា ស ជារុក្ខជាតិដំាលម្អផ្ទះ ឫសួនច្បារ ដោយវាមានក្លិនក្រអូប ។ ដើមឈើប្រភេទនេះមានកម្ពស់ខ្ពស់បំផុតប្រមាណពី ១០ម៉ែត្រ ដែលមានដើមពណ៌ត្នោតខ្ចី និងមានកញ្ចុំផ្កាចេញតាមប្រគាបស្លឹក ពណ៌ស ក្លិនក្រអូប ។

ផ្នែកស្លឹករបស់ផ្កាចម្ប៉ា ស អាចយកមកព្យាបាលជំងឺ រលាកទងសួតរុំារៃ ធ្លាក់ស ពុលចំណី ស្ងប់អារម្មណ៍ជាដើម។ ក្នុងមួយថ្ងៃ គេត្រូវបេះស្លឹក ១៥ក្រាម ទៅ៣០ក្រាម យកមកដាំទឹកផឹក ។ រីឯផ្កាវិញ ជំនួយដល់បេះដូង ជំនួយទឹកប្រមាត់ ជំនួយឈាម និងជំនួយសរសៃ។ ដោយក្នុងមួយថ្ងៃយកផ្កា ៦ក្រាម ទៅ៧ក្រាម មកដាំទឹកផឹក។ 

ចំណែកសម្បកដើម គេអាចយកព្យាបាលគ្រុនផ្ដាសាយ។ ចំពោះខ្លឹមវិញ អាចសម្រួលដល់រដូវស្ត្រី។ ឯផ្កា និងផ្លែ អាចព្យាបាលក្អូត ចង្អោរ ព្យាបាលគ្រុន ចុះនោម និង ប្រេងរបស់ផ្កា លាបព្យាបាលអាការឈឺក្បាល ហើមភ្នែកជាដើម ។ ចំពោះឬសស្ងួតវិញ អាចកិនលាយទឹកដោះគោ បិត ព្យាបាលអាប់សែ។ 

(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។ 
ដោយ៖ ស៊ុល រ៉វី © រក្សាសិទ្ធិដោយ thmeythmey25.com