ទឹកជំនន់​នៅ​ចំណុច​ផ្សារ​ព្រែក​ជ្រៃ និង​បុរី​VIP ថមថយ​ជាង​មុន​

21/10/2020 4:00 pm ភ្នំពេញ

​ទឹកជំនន់​បាន​ស្រក​ចុះ​ជា​បណ្តើរៗ ហើយ​នៅ​ចំណុច​ផ្សារ​ព្រែក​ជ្រៃ និង​បុរី VIP ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គិត​ត្រឹម​រសៀល​ថ្ងៃទី​២១ តុលា​។ នេះ​បើតាម​ការរាយការណ៍រ​បស់​អ្នកកាសែត នៃ​សារព័ត៌មាន​ថ្មីៗ  ដែល​នៅ​ប្រចាំការ​នៅ​តំបន់​នោះ​។ ប្រជាពលរដ្ឋ​មួយចំនួន ក៏បាន​វិលត្រឡប់​ចូលទៅ​រស់នៅ​ក្នុងផ្ទះ​រប​ស់​ខ្លួន​វិញ​ហើយ បើទោះជា​ទឹក​មិនទាន់​ស្រក​ចុះ​អស់​នៅឡើយ​ក៏ដោយ​។



​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម លោកអ្នក​នាង ទស្សនា​រូបភាព​ពីស​ហការី​សារព័ត៌មាន​ThmeyThmey២៥ ដូចខាងក្រោម​៖ 
 

ស្ថានភាពទឹកជំនន់នៅផ្សារព្រែកជ្រៃទៅបុរី VIP នៅរសៀលថ្ងៃទី២១តុលា ២០២០

Posted by Thmey Thmey on Wednesday, October 21, 2020


​សូម​ជម្រាប​ផងដែរ​ថា សង្កាត់​មួយចំនួន​រួម សង្កាត់​គង​ន​យ​, សង្កាត់​រលួស​,​សង្កាត់​សាក់​សំពៅ​និង​សង្កាត់​ព្រែកកំពឹស​ជាដើម ក្នុង​ខណ្ឌដង្កោ បានចាប់ផ្តើម​ជន់​លិច​ជា​បន្តបន្ទាប់ ដោយ​ទឹកជំនន់​ភ្លៀង និង​ទឹក​ជន់​ពី​ស្ទឹង​ព្រែក​ត្នោត ចាប់តាំងពី​ថ្ងៃទី​១៣ តុលា ឆ្នាំ​២០២០​មកម្ល៉េះ​។ រហូតមកដល់ ថ្ងៃទី​២១ ខែតុលា​នេះ​ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត នៅ​ចំណុច​ទំនប់ទឹក ៧​មករា បាន​ស្រក​មក​ត្រឹម​កម្ពស់ ៥.៥​ម៉ែត្រ ពោលគឺ​មានការ​ស្រក​អស់​កម្ពស់ ១,១៧​ម៉ែត្រ​៕





 

ព័ត៌មានទាក់ទង