ឈប់សម្រាក​បុណ្យអុំទូក​! Cambodia Amazing នឹង​រៀបចំ​ដំណើរ​កម្សាន្ត «​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​» រយៈពេល​២​យប់ ៣​ថ្ងៃ​

19/10/2020 6:00 pm មណ្ឌលគីរី

​ភ្នំពេញ​៖ ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តមណ្ឌលគិរី រយៈពេល ៣​ថ្ងៃ ក្រោម​ប្រធានបទ «​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​»​។ បើតាម​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner ដំណើរ​កម្សាន្ត​«​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​»​នេះ រៀបចំ​ជា​លើក​ទី​៤​ហើយ ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នា​ភូមិភាគ​ឦសាន​។



​ដំណើរ​កម្សាន្ត «​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​» ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០-៣១ តុលា និង ថ្ងៃទី ១ វិច្ឆិកា ដោយ​សំបុត្រ​តម្លៃ ១១៥​ដុល្លារ​ក្នុង​មួយ​នាក់​។ សាធារណជន និង​ភ្ញៀវទេសចរ ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​ដំណើរ​កម្សាន្ត «​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​» សូម​ទំនាក់ទំនង​លេខ  0965333338 / 085939441​។ 



​តាមរយៈ​ដំណើរ​កម្សាន្ត​នេះ ភ្ញៀវទេសចរ នឹង​ទទួលបាន​សេវាកម្ម​ដូចជា មធ្យោបាយ​ធ្វើដំណើរ​, ការ​ស្នាក់នៅ តង់​១ សម្រាប់ ២​នាក់​, អាហារ ៩​ពេល (​អាហារ​សាមគ្គី​គ្រួសា​ជំរំ​តង់ អាហារ​ប្រចាំ​សហគមន៍ ជ្រូក​កណ្តុល​, អាវយឺត ជំរំ​តង់ ចំនួន​១, កម្សាន្ត​ជាមួយ​តន្ត្រី​, ការបង្រៀន​ថតរូប​ដោយ​ទូរស័ព្ទដៃ ដែលមាន​ការសហការ​ណ៍​ពី Cambodia Smartphone Photography Club, ការស្វែងយល់​និង​សាកល្បង បេ​តិក​ភ័​ណ្ឌ​ធ្នូ​បុរាណ​ខ្មែរ ដែលមាន​ការសហការ​ណ៍​ពី ក្លឹប​កីឡា​ភូមិន្ទ​កម្ពុជា Royal Archery Club បន្ទាយ​ជ័យ​៨០២ និង​ទស្សនកិច្ច ១៥​គោលដៅ​ទេសចរណ៍​សំខាន់ៗ សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ជីវភាព​របស់​ប្រជាជន​នៅក្នុង​សហគមន៍​។ សូមបញ្ជាក់ថា Cambodia Amazing Trip Planner រក្សា​សិទ្ធ​ក្នុងការ​កែប្រែ​កម្មវិធី​ក្នុងករណី​ចាំបាច់​៕ 

សូម​អញ្ជើញ​ទស្សនា​រូប​ភាព​នា​ខេត្ត​មណ្ឌល​គិរី ផ្ដិត​ទិដ្ឋភាព​ដោយ Cambodia Amazing Trip Planner ដូចតទៅ៖























ព័ត៌មានទាក់ទង