ក្រសួងបរិស្ថាន​រៀបចំ​ពិព័រណ៍​សត្វ​ស្លាប លើក​ទី​២ នៅ​ខេត្តសៀមរាប​

16/10/2020 4:30 pm ភ្នំពេញ

​សៀមរាប​៖ ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​ពិព័រណ៍​សត្វ​ស្លាប​លើក​ទី​២ ក្រោម​ប្រធានបទ «​ការមើល​សត្វ​ស្លាប​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍ធម្មជាតិ​»​។ ពិព័រណ៍​នេះ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៧ និង​១៨ តុលា នៅ​បរិវេណ​សួនច្បារ​មាត់​ស្ទឹង​សៀមរាប​។



​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា ឱ្យដឹងថា ពិព័រណ៍​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ផ្សព្វផ្សាយ​ពីស​ត្វ​ស្លាប ការថតរូប​សត្វ​ស្លាប និង​ជីវចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​យល់ដឹង​ជារួម​ពី​បញ្ហា​ទាំងនេះ​។ លោក​បន្ថែមថា ពិព័រណ៍​នេះ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​ថត​សត្វ​ស្លាប​ទូទៅ​ប្រទេស​កម្ពុជា​ផងដែរ​។ 

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងបរិស្ថាន ក្នុង​ពិព័រណ៍​រយៈពេល​២​ថ្ងៃនេះ ក្រៅពី​មានការ​តាំងពិព័រណ៍​រូបភាព​សត្វ​ស្លាប​នៅ​កម្ពុជា ក៏មាន​ការធ្វើ​បទ​បង្ហាញ​ស្ដីពី​ការអភិរក្ស​សត្វ​ស្លាប និង​កម្មវិធី​មើល​សត្វ​ស្លាប​នៅ​តំបន់ភ្នំ​ក្រោម និង​ការ​កម្មវិធី​មួយចំនួនទៀត​៕

ព័ត៌មានទាក់ទង