ផ្លូវ​ប្រវែង​៣២៥​គីឡូម៉ែត្រ និង​ស្ពាន​ចំនួន​២៤  និង​បាន​ប៉ះពាល់​ដោយ​ទឹកជំនន់​

16/10/2020 3:30 pm ភ្នំពេញ

​ផ្លូវ​ប្រវែង ៣២៥​គីឡូម៉ែត្រ និង​ស្ពាន​ចំនួន​២៤​កន្លែង បាន​រង​ផលប៉ះពាល់​ដោយសារ​ដោយ​ជំនន់​ទឹកភ្លៀង គិត​ត្រឹម​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នាឱកាស​ដែល​លោក​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ ដែល​រង​ការគំរាមកំហែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣, ផ្លូ​លេខ​៣, លេខ​៤ និង​ផ្លូវជាតិ​លេខ​៤១  នា​ព្រឹក​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២០​។​



​លោក ស៊ុន ចាន់ថុល បានស្នើ​ឲ្យ​រថយន្ត​ធំៗ ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន លើ​កំណាត់​ផ្លូវជាតិ​លេខ ២,៣,៤,៥,២០,២០​អា​,២១,២១​អា និង​២១​បេ ផងដែរ  ដើម្បី​បង្ការ​កុំ​ឲ្យ​ផ្លូវ​ខូចខាត​កាន់តែខ្លាំង​។ ទន្ទឹមនឹងនោះ លោក​រដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួង​សាធារណការ​នឹង​វាយតម្លៃ​ពី​ផលប៉ះពាល់ និង​ស្នើសុំ​ថវិកា​ដើម្បី​ធ្វើការ​ជួសជុល នៅក្រោយ​គ្រោះធម្មជាតិ​នេះ​។ 

​បើតាម​របាយការណ៍ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី ១៥ ខែតុលា បាន​ប៉ះពាល់​ផ្ទះ​ប្រជាជន ៤៧ ៩២៣​ខ្នង​, សាលារៀន ៤២៥​កន្លែង​, ស្ពាន ២៤​កន្លែង​,​ផ្លូវជាតិ​-​ខេត្ត​ប្រមាណ ២០២​គីឡូម៉ែត្រ​, និង​ផ្លូវលំ​ជនបទ​ប្រមាណ ១ ៤៥៩​គីឡូម៉ែត្រ​៕

ព័ត៌មានទាក់ទង