កញ្ញា ចៅ មនោ​រម្យ បង្ហាញ​របៀប​ធ្វើ​ជី​កំ​ប៉ុ​ស្ត ពី​សំណល់​ផ្ទះបាយ ​

12/04/2021 5:00 pm ភ្នំពេញ

ភ្នំពេញ​៖ ជី​កំ​ប៉ុ​ស្ត ជា​ជី​ដែល​ផ្សំ​ឡើង​ពី​សារធាតុ​ជាច្រើន​មុខ រួមមាន​កាកសំណល់​ផ្ទះបាយ ផ្លែឈើ លាមក​សត្វ ឬ​រុក្ខជាតិ​ផ្សេងៗ​ជាដើម​។ ជី​កំ​ប៉ុ​ស្ត មាន​សារធាតុ​សំខាន់ សម្រាប់​ដី ដោយ​សម្បូរ​ទៅដោយ​សត្វល្អិត សារធាតុ​ចិញ្ចើម​ជីវិត ជួយ​ឱ្យ​ដី​មាន​ជីវជាតិ និង​ដំណាំ​លូតលាស់​បានល្អ​។ កញ្ញា ចៅ មនោ​រម្យ ជា​ស្ថាបនិក​លក់​សម្ភារ​ធ្វើ​ជី​កំ​ប៉ុ​ស្ត Compost City ដែលជា​សម្ភារ​សម្រាប់​កែច្នៃ​សំណល់​ពី​ផ្ទះបាយ ទៅជា​ជី​កំ​ប៉ុ​ស្ត​។
ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា ចៅ មនោ​រម្យ ស្ថាបនិក Compost City ដូចតទៅ​៖



កញ្ញា ចៅ មនោ​រម្យ ដែលជា​កូន​ខ្មែរ កាត់​បារាំង​រូបនេះ ក៏បាន​បង្ហាញ​ពី​របៀប​ធ្វើ​ជីកំប៉ុស ដោយ​ជំហាន​ដំបូង​ត្រូវ យក​កាក​សំ​ណា​ល់​ផ្ទះបាយ ឬ​រុក្ខជាតិ​ផ្សេងៗ លាយ​ជាមួយ​ជាតិ​កាបូន ដែលមាន​សារធាតុ​ផ្សំ​ដូចជា អាចម៍រណារ អង្កាម និង​កាហ្វេ ឱ្យ​សប់​រួច​ទុក​វា​ក្នុង​ធុង​រយៈពេល ២-៣ ខែ នឹង​អាច​យក​ប្រើ​បាន​។ កញ្ញា មនោ​រម្យ បាន​បន្តថា  ការធ្វើ​ជី​កំ​ប៉ុ​ស្ត​ដោយ​ខ្លួនឯង​នោះ ចំណាយពេល​តែ​៥​នាទី​ប៉ុណ្ណោះ ហើយ​វា​ក៏​ជួយ​កាត់បន្ថយ​សំរាម​នៅផ្ទះ​ផងដែរ​៕


 

ព័ត៌មានទាក់ទង