រកឃើញសំបុកសត្វត្រយងយក្សមួយសំបុកក្នុងរដូវពងកូននេះ នៅដែនជម្រកសត្វព្រៃកែវសីមា

28/09/2020 4:30 pm ភ្នំពេញ

សំបុកសត្វត្រយងយក្សមួយសំបុក ត្រូវបានក្រុមការងារអង្កេតសត្វព្រៃ នៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) នៅរដូវពងកូន ឆ្នាំ២០២០នេះ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។  នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គការ WCS នៅថ្ងៃទី២៨ ខែកញ្ញានេះ។



សត្វត្រយងយក្ស ឬឪលើក (Giant ibis) មានវត្តមានតែនៅកម្ពុជា ហើយក៏ជាបក្សីតំណាងជាតិដែរ។ ជាប្រភេទជិតផុតពូជបំផុត ហើយចំនួនរបស់វាមាននៅសេសសល់ ប្រហែលពីរបីរយក្បាលប៉ុណ្ណោះ។ កាលពីឆ្នាំ ២០១៩ ប្រជាសហគមន៍បានរកឃើញសំបុកត្រយងយក្ស ចំនួន ៣សំបុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានយាមការពារ រហូតដល់កូនត្រយងយក្សពីរក្បាលបានញាស់ ហើរចេញពីសំបុកដោយសុវត្ថិភាព។ អង្គការ WCS អះអាងថា ក្រុមការងារនឹងបន្តសហការជាមួយសហគមន៍មូលដ្ឋាន ដើម្បីការពារ និងរុករកសំបុកសត្វប្រភេទកម្រៗនេះបន្ថែមទៀត៕

ព័ត៌មានទាក់ទង