ដើមសង្កែចាស់មួយដើមមុខអង្គរវត្តហុចផ្លែច្រើនគួរឱ្យចង់ទស្សនា

28/09/2020 10:30 am សៀមរាប

សៀមរាប៖ សង្កែ ជាដើមរុក្ខជាតិបុរាណមួយបែប ដែលងាយដាំដុះនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ សារប្រយោជន៍នៃរុក្ខជាតិនេះ គឺប្រើសម្រាប់ជាឱសថទម្លាក់ព្រូន និងព្យាបាលជំងឺក្រពះដ៏មានប្រសិទ្ធភាព។ ជាងនេះ ចាស់បុរាណតែងយកស្លឹកវាប្រើសម្រាប់មូលបារី រីឯសំបកអាចស្ងោរជ្រលក់ពណ៌លើក្រណាត់ផងដែរ។ ក្រឡេកមើលដើមសង្កែមួយដើម ដែលមានវ័យចំណាស់ ស្ថិតនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរ កំពុងផ្តល់ផ្កាជាច្រើន។ ដ្បិតជារុក្ខជាតិសម្បូរបែបក៏ពិតមែន តែបច្ចុប្បន្នរុក្ខជាតិប្រភេទនេះកំពុងប្រឈមនឹងការបាត់បង់ ហើយយុវជនខ្លះមិនទាំងស្គាល់រុក្ខជាតិនេះផង។



សូមអញ្ជើញទស្សនាវីដេអូនៃដើមសង្កែមួយដែលនៅអង្គរវត្ត ដែលកំពុងផ្តល់ផ្លែជាច្រើនគួរជាទីទស្សនា 
 



ព័ត៌មានទាក់ទង