«កំភ្លឹង»អាចប្រើជាឱសថព្យាបាលរោគសើស្បែក និងសត្វមានពិសខាំ 

27/09/2020 6:59 am ភ្នំពេញ

«កំភ្លឹង» ជាប្រភេទស្មៅធំថ្លោស រស់បានយូរឆ្នាំ មានដុះក្នុងព្រៃ ឬគេដាំលម្អក្នុងសួន។ បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ឫសរបស់រុក្ខជាតិនេះ ជាថ្នាំព្យាបាលសត្វមានពិសខាំ ប៉ះទង្គិច ជាំ ឈឺហើម។ រីឯស្លឹកស្រស់កម្ដៅ ឬឆ្អើរឱ្យក្ដៅ ព្យាបាលកន្លែងកូនកណ្ដុរហើម ឈឺសន្លាក់ និងស្លឹកស្រស់ពូតយកទឹក សម្រាប់ព្យាបាល រោគសើស្បែក និងដំបៅផ្សេងៗ៕

(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
 

ព័ត៌មានទាក់ទង