«ទឹកធ្លាក់ចំការក្រូច» តំបន់ទេសចរណ៍ធម្មជាតិមានទឹកធ្លាក់គ្រប់រដូវក្នុងខេត្តកំពង់ស្ពឺ
ទឹកធ្លាក់ចំការក្រូច ស្ថិតនៅក្បែរតំបន់ទឹកធ្លាក់ជ្រាវ មានសម្រស់ធម្មជាតិព័ទ្ធដោយជួរភ្នំធំៗ។ ទឹកធ្លាក់ធម្មជាតិនេះ មានទីតាំងនៅក្នុងស្រុងថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយផ្លូវប្រមាណ១០០គីឡូម៉ែត្រពីរាជធានភ្នំពេញ។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « ទឹកធ្លាក់ចំការក្រូច ជាផ្នែកមួយនៃទឹកធ្លាក់ជ្រៀវ ដែលទឹកធ្លាក់មានចម្ងាយវែងជាងគេរបស់ទឹកធា្លក់ជ្រៀវ។ តំបន់នេះ ជាតំបន់មួយព័ទ្ធដោយជួរភ្នំ ក្នុងនោះមានតំបន់អភិរក្សព្រៃឈើ មានសត្វព្រៃច្រើនប្រភេទ។ អ្វីដែលទាក់ទាញខ្លាំងនោះ គឺជាទឹកធ្លាក់ដែលល្អជាងគេក្នុងខេត្ត។ ទឹកធ្លាក់នេះ ទឹកធ្លាក់គ្រប់រដូវ»។
លោកបានបន្តថា តំបន់ទឹកធា្លក់ចំការក្រូច កំពុងទាក់ទាញទេសចរជាច្រើនផងដែរ ព្រោះមានការរៀបចំបានល្អ ទាំងផ្នែកបរិស្ថាន និងសណ្ដាប់ធ្នាប់។ បច្ចុប្បន្នក្នុងតំបន់ទឹកធ្លាក់ចំការក្រូចក៏មានខ្យុស សម្រាប់ឲ្យទេសចរអង្គុយសម្រាកលំហែកាយ និងបរិភោគអាហារផងដែរ។
បន្ថែមពីនេះ ទេសចរដែលមានតង់ស្រាប់ ចំណាយត្រឹមតែ១៥០០០រៀល អាចបោះតង់សម្រាកនៅទីនោះដោយសុវត្ថិភាព ព្រោះក្នុងតំបន់ទឹកធ្លាក់ចំការក្រូច មានប្រជាការពារ ដើម្បីការពារសុវត្តិភាពជូនភ្ញៀវទេសចរ៕
រូបភាពពីលោក សាយ វិសាល
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com