ម្ចាស់អាជីវកម្មជួលបន្ទប់ទឹក៖ «រមណីយដ្ឋានស្អាត ត្រូវការបន្ទប់ទឹកស្អាត»

23/09/2020 9:00 am ព្រះសីហនុ

ព្រះសីហនុ៖ លោក សូ វាសនា ជាម្ចាស់បន្ទប់ទឹកនៅរមណីយដ្ឋានថ្មរូង ដែលស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ អាជីវករជាម្ចាស់បន្ទប់ទឹករូបនេះ លើកឡើងថា ការរៀបចំបន្ទប់ទឹកឲ្យមានអនាម័យស្អាត ជាផ្នែកមួយដែលចូលរួម ទាក់ទាញភ្ញៀវទេសចរ។ លោក វាសនា បញ្ជាក់ថា៖ «រមណីយដ្ឋានស្អាត ត្រូវការបន្ទប់ទឹកស្អាត ហើយភ្ញៀវទេសចរនឹងមកកម្សាន្តកាន់តែច្រើន»។



តាមរយៈសេវាកម្មបន្ទប់ទឹកនេះ លោក សូ វាសនា អាចរកចំណូលបានពី ២០-៣០ម៉ឺនរៀលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន។ បើតាមលោក វាសនា បន្ទប់ទឹកទាំង៨នេះ តែងតែសម្អាតជាប្រចាំ ដើម្បីរក្សាភាពស្អាត និងអនាម័យជូនភ្ញៀវទេសចរ ដែលមកកម្សាន្តនៅរមណីយដ្ឋានថ្មរូង។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ នៃសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ជាមួយលោក សូ វាសនា ម្ចាស់បន្ទប់ទឹកនៅរមណីយដ្ឋានថ្មរូង នាខេត្តព្រះសីហនុដូចតទៅ៖


 

ព័ត៌មានទាក់ទង