«​ទួល​ព័ន្ធ​តា​ឡី​» តំបន់​អភិរក្ស​សត្វ​ស្លាប​ជាង​៥៣​ប្រភេទ កំពុង​ទាក់ទាញ​ទេសចរ​ក្នុង​ខេត្តព្រៃវែង​

22/09/2020 12:00 pm ព្រៃវែង

​ព្រៃវែង​៖ «​ទួល​ព័ន្ធ​តា​ឡី​» មាន​ផ្ទៃដី​ប្រមាណ​ជាង​៨០​ហិច​តា និង​ជា​តំបន់​អភិរក្ស​សត្វ​ស្លាប​ថ្មី​១​នៃ​ខេត្តព្រៃវែង​។ សព្វថ្ងៃ​តំបន់​អភិរក្ស​សត្វ​ស្លាប​នេះ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​យ៉ាងច្រើន​កុះករ​។ ទួល​ព័ន្ធ​តា​ឡី មាន​ស្លាប​ជាង​៥៣​ប្រភេទ និង​ចំនួន​រាប់ម៉ឺន​ក្បាល​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖

លោក ងួន សារ៉េត ជា​អនុប្រធាន​សហគមន៍​ទួល​ព័ន្ធ​តា​ឡី​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​២៥​ថា​៖ «​កាលពី​មិនទាន់មាន​ជំងឺ​កូ​វីដ​-១៩​ក្នុង​១​ថ្ងៃ​តំបន់​នេះ​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ពី​២​ពាន់​ទៅ​៣​ពាន់ ។ ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​ទីនេះ មិន​បង់​ជា​ថវិកា​អ្វី​ឡើយ គឺ​គ្រាន់តែ​ចំណាយ​លើ​ការផ្ញើ​ម៉ូតូ​ឬ​ផ្ញើ​ឡាន​តែប៉ុណ្ណោះ​»​។



​លោក សារ៉េត ស្នើរ​សុំ​ភ្ញៀវទេសចរ ដែលមាន​ទស្សនា​នៅ​តំបន់​អភិរក្ស​ទួល​ព័ន្ធ​តា​ឡី​ចូលរួម​ថែរក្សា​បរិស្ថាន ឲ្យ​បានល្អ និង​កាត់បន្ថយ​ថង់​ផ្លា​ស្ទិ​ក ដើម្បី​ឲ្យ​នៅ​តំបន់​នេះ មាន​ភាពស្រស់ស្អាត​រហូត​។



សូមបញ្ជាក់​ផងដែរ​ តំបន់​អភិរក្ស​ទួល​ព័ន្ធ​តា​ឡី​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ័ព​ស្តេច ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ លោកអ្នក​ដែល​ចង់ទៅ​ទស្សនា​តំបន់​នេះ គឺអាច​ធ្វើដំណើរ​តាម​ម៉ូតូ រថយន្ត និង​អាចធ្វើ​ដំណើរ​តាម​ទូក​ក៏បាន ដោយ​គ្រាន់តែ​ចំណាយ​ត្រឹមតែ​១០០០០​រៀល​សម្រាប់​ការធ្វើដំណើរ​ទៅមក​៕



ព័ត៌មានទាក់ទង