ហេតុអ្វី​យើង​ត្រូវការពារ​ត្រី​មេ​ពូជ​?

25/12/2020 8:00 am ភ្នំពេញ

​ប្រព័ន្ធ​ទន្លេមេគង្គ --​ទន្លេ​ស​៣ នៃ​ប្រទេស​កម្ពុជា ដែល​រួមមាន​ទន្លេមេគង្គ​មេ ទន្លេសេកុង ទន្លេសេសាន និង​ទន្លេស្រែពក បាន​ហូរ​ឆ្លងកាត់​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តស្ទឹងត្រែង និង​រតនគិរី​។ ដោយសារ​ការនេសាទ​ហួស​កម្រិត និង​ភាព​រិច​រិល​នៃ​ទីជម្រក ក្រុម​អ្នកស្រាវជ្រាវ​ចាត់ទុកថា ប្រព័ន្ធ​ទន្លេមេគង្គ - ទន្លេ​ស​៣​នេះ គឺជា​ទីជម្រក​ចុងក្រោយ សម្រាប់​ត្រី​មេ​ពូជ​ជាច្រើន​ប្រភេទ​ពង​-​កូន នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​រៀងរាល់ឆ្នាំ ក្នុង​រដូវវស្សា ត្រី​មេ​ពូជ​នៅក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ​-​ទន្លេ​ស​៣​នេះ បាន​បង្កើត​កូនតូចៗ ដែលជា​អ្នកជំនាន់ក្រោយ​រាប់លាន​កោដិ​ក្បាល ដើម្បី​ផ្តល់ ដល់​វាលទំនាប​លិច​ទឹកទន្លេ​មេគង្គ​ក្រោម ជាពិសេស បឹង​ទន្លេសាប​។ ដូច្នេះ បើ​ទីជម្រក​ចុងក្រោយ​នេះ ត្រូវ​បាត់បង់​នៅ​ថ្ងៃ​ណាមួយ និង​ប្រសិនបើ​អ្នកនេសាទ នៅតែ​ចាប់​ប្រភេទ​ត្រី​មាន​ពង​ពេញៗ មុនពេល​វា​អាច​បង្ក​កំណើត​បាន តើ​វាសនា​នៃ​ប្រភេទ​ត្រី​ទាំងអស់នោះ ក្នុងប្រទេស​កម្ពុជា​យើង នឹង​ទៅជា​យ៉ាងណា​?



​សូម​ចែករំលែក​វីដេអូ​នេះ ដើម្បី​ជួយ​លើកកម្ពស់​ការយល់ដឹង អំពី​សារៈសំខាន់​នៃ​ការការពារ​ត្រី​មេ​ពូជ និង​ទីជម្រក​របស់​វា​។ សូម​ចូល​ទស្សនា​វីដេអូ​នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​៖

ព័ត៌មានទាក់ទង