ក្រសួងទេសចរណ៍​បើក​វគ្គ​បង្រៀន​ជំនាញ​គេហកិច្ច ម្ហូបអាហារ ឆុង​កាហ្វេ និង​ក្រឡុក​ស្រា ដោយ​ឥតគិតថ្លៃ​

17/09/2020 11:00 am ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បានផ្តល់​ឱកាស​ឲ្យ​អ្នក​ចង់​មាន​ជំនាញ​គេហកិច្ច ម្ហូបអាហារ ឆុង​កាហ្វេ ក្រឡុង​ស្រា ឬ​ភេសជ្ជៈ​អាច​ចុះឈ្មោះ​ចូលរៀន​តាម​អន​ឡាញ​ដោយ​ឥតគិតថ្លៃ​។ សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​រៀន​អាច​ចុះឈ្មោះ​តាមរយៈ https://www.tptd.org​។



​គោលបំណង​នូវ​ការបើក​វគ្គ​បណ្តុះបណ្តាល​នូវ​ជំនាញ​ទាំងនោះ ក្រសួងទេសចរណ៍​ចង់​ជំរុញ និង​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។ ជាពិសេស​ចង់​ផ្តល់​ជំនាញ​ថ្មី​ដល់​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍​បន្ថែមទៀត​។

​វគ្គ​បណ្តុះបណ្តាល​នូវ​ជំនាញ​គេហកិច្ច ម្ហូបអាហារ និង​ភេសជ្ជៈ នឹង​ចាប់ផ្តើម​បង្រៀន​ចាប់ពី​ថ្ងៃទី​២២ ខែកញ្ញា​។ ចំណែក​ជំនាញ​ឆុង​កាហ្វេ ក្រឡុក​ស្រា ឬ​ភេសជ្ជៈ​ចាប់ផ្តើម​បង្រៀន​នៅ​ថ្ងៃទី​២ ខែតុលា​។ វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាំងអស់នេះ​នឹង​បង្រៀន​តាម​គេហទំព័រ​របស់​នាយក​ដ្ឋា​ន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។

​ក្រោយពី​សិក្ខាកាម​ដែល​បាន​ចូលរៀន និង​ចេះ​នូវ​ជំនាញ​ទាំងអស់នោះ​ហើយ​គឺ​តម្រូវ​ឲ្យ​មានការ​ឆ្លងកាត់​ការប្រឡង​ធ្វើតេស្ត​តាម​អន​ឡាញ​។ កាលណា​សិក្ខាកាម​បាន​ជាប់​នូវ​ការប្រឡង​ហើយ នោះ​នឹង​ទទួលបាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​២​កម្រិត ដោយ​១​ស្របតាម​ក្របខណ្ឌ​គុណវុឌ្ឍិ​អាស៊ាន​ពី​ក្រសួងទេសចរណ៍​។  

​បើតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍ គិត​ត្រឹម​ពី​ដំណាក់កាល​មាន​វិបត្តិ​កូ​វីដ​-១៩​រហូតដល់​ខែសីហា​កន្លងមក វិស័យ​ទេសចរណ៍​បាន​បិទទ្វារ​អស់​ជាង ៣​ពាន់​ទីតាំង និង​មនុស្ស​ដែល​ធ្វើ​ការងារ​ផ្ទាល់​ក្នុង​វិស័យនេះ បាត់បង់​ការងារ​ចំនួន​៥​ម៉ឺន​នាក់​៕












ព័ត៌មានទាក់ទង