ល្វាចេក​ព្រៃ បក្សី​តូច​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃស្រោង​

27/12/2020 8:00 am ភ្នំពេញ

​ល្វាចេក​ព្រៃ White-rumped Shama គឺជា​ប្រភេទ​បក្សី​ដែល​រស់នៅ​តំបន់​ព្រៃ និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ បក្សី​នេះ មាន​ទំហំ​ចាប់ពី​២១,៥-២៨​សង់ទីម៉ែត្រ ហើយ​វា​មាន​លក្ខណៈ​សម្គាល់​ផ្សេង​ពីគ្នា​រវាង​បក្សី​ញី​និង​បក្សី​ឈ្មោល​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។​



​ចំពោះ​បក្សី​ឈ្មោល ក្បាល ទ្រូង ខ្នង និង​កន្ទុយ​របស់​វា​មាន​ពណ៌​ចាស់ ប៉ុន្តែ​នៅ​ចុង​ខ្នង​របស់​វា​វិញ​មាន​ពណ៌​ស​។ ចំណែក​បក្សី​ញី មាន​ពណ៌​ស្រអាប់​ជាង​បក្សី​ឈ្មោល ដោយ​តែ​វា​មាន​ពណ៌​សម្បុរ​ក្រ​ម៉ៅ​ជាង​។ 

​បើតាម​ក្រសួងបរិស្ថាន បក្សី​ប្រភេទ​នេះ​ចូលចិត្ត​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង និង​ព្រៃ​ប្ញ​ស្សី​។ ការបន្ត​ពូជ​របស់​វា​ចាប់ពី​ខែមិថុនា រហូតដល់​ខែកញ្ញា​៕ 



រូបភាព​ពី​លោក Vannarith Nob 

ព័ត៌មានទាក់ទង