ចម្លាក់​ព្រះ​ហ​ស្ថ​ព្រះពុទ្ធ​ធំ​មួយ​សង់​នា​សម័យ​កណ្តាល ត្រូវ​ប្រទះឃើញ​ក្បែរ​ប្រាសាទបាយ័ន​

09/09/2020 3:00 pm សៀមរាប

​ចម្លាក់​ព្រះ​ហ​ស្ថ​ខាងឆ្វេង ព្រះពុទ្ធ​បដិមា​យ៉ាង​ធំ​មួយ ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ព្រៃ ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ ពី​ប្រាសាទបាយ័ន​។ ចម្លាក់​ព្រះ​ហ​ស្ថ​នេះ មាន​ទំហំ​០.៩៥​ម៉ែត្រ និង​កម្រាស់​០.២៥​ម៉ែត្រ​។ ចម្លាក់​នេះ ត្រូវបាន​អ្នកជំនាញ​សន្និដ្ឋានថា សង់​ពី​ថ្មភក់ និង​សាងសង់ឡើង​នៅ​សម័យ​កណ្តាល​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​



​កាលពី​ថ្ងៃ​៤ ខែកញ្ញា​កន្លងទៅ អាជ្ញាធរ បាន​ប្រទះឃើញ​ចម្លាក់​ព្រះ​ហ​ស្ថ​ខាងឆ្វេង ព្រះពុទ្ធ​បដិមា ដែលមាន​ត្រឹម​កដៃ និង​ម្រាម​ទាំង​៥ លា​ផ្ងា​បាតដៃ នៅក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ពី​ប្រាសាទបាយ័ន​។ លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ចុះបញ្ជី​បេតិកភណ្ឌ​រូបី នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ថា ជា​ចម្លាក់​មិនទាន់​រួចរាល់​នៅឡើយ ព្រោះ​ដោយ​ឃើញ​មាន​ស្នាម​ពន្លាក និង​មិនទាន់​ខាត់​រំលីង​បាន​ត្រឹមត្រូវ សាងសង់​ពី​ថ្មបាយក្រៀម និង​ស្ថិតនៅ​ក្នុងសម័យ​កណ្ដាល​។​



​ក្រុម​អ្នកជំនាញ​សន្និដ្ឋានថា​ចម្លាក់​នេះ គឺជា​ព្រះ​ហ​ស្ថ​ព្រះពុទ្ធ​បដិមា​ព​ញ​រោះ ដោយហេតុ​ផល​ថា ដែលមាន​ព្រះពុទ្ធ​បដិមា​ធំៗ​ចំនួន​២​អង្គ ដែល​ស្ថិតនៅ​ជុំវិញ​ប្រាសាទ​បាន​យ័ន​។ ម្យ៉ាងទៀត បើតាម​បច្ចេកវិទ្យា LIDAR ក៏បាន​រកឃើញ​ស្លាកស្នាម​ទីតាំង​មនុស្ស​រស់នៅ​ជាច្រើន​នៅក្នុង​បរិវេណ​ក្រុង​អង្គរធំ​ដែរ ដែល​រួមមាន​សំណង់​ខឿន​ព្រះពុទ្ធសាសនា​សង់​ពី​ថ្មភក់ និង​ថ្មបាយក្រៀម​ជាច្រើន​កន្លែង​។​

​បច្ចុប្បន្ន ចម្លាក់​ព្រះ​ហ​ស្ថ​នេះ ត្រូវបាន​ក្រុមការងារ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ យកទៅ​រក្សាទុក នៅ​ម​ជ្ឃ​មណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ចុះបញ្ជី និង​រក្សាទុក​រង់ចាំ​ការជួសជុល​នាពេលខាងមុខ​៕

ព័ត៌មានទាក់ទង