ភោជនីយដ្ឋានសួនមេអំបៅនៅសៀមរាប ប្រើស្លឹកឈូកវេចខ្ចប់អាហារ ជំនួសប្រអប់ស្នោ
សៀមរាប៖ ស្លឹកឈូក កំពុងជំនួសតួនាទីរបស់ប្រអប់ស្នោ និងថង់ប្លាស្ទិកវិញម្តង ក្នុងការវេចខ្ចប់អាហារ នៅក្នុងភោជនីយដ្ឋាន សួនមេអំបៅ នៅក្នុងខេត្តសៀមរាប។ សកម្មភាពនេះ បានទទួលការគាំទ្រពីក្រុមអ្នកស្រឡាញ់បរិស្ថាន។ លោក ឌុក ឌេត ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយខែភោជនីយដ្ឋានរបស់លោក ទទួលការកម្ម៉ង់ការវេចខ្ចប់អាហារដោយប្រើស្លឹកឈូកពីអតិថិជន ប្រមាណ១ពាន់កញ្ចប់។ លោក ឌុក ឌេត បញ្ជាក់ទៀតថា នេះជាគោលការណ៍ដែលភោជនីយដ្ឋានលោកប្រកាន់យក ដើម្បីរួមចំណែកថែរក្សាបរិស្ថាន។ ជាមួយគ្នានេះ ម្ចាស់ភោជនីយដ្ឋាននេះ ក៏បានជំរុញឱ្យម្ចាស់អាជីវកម្មដទៃទៀត គិតគូរអនុវត្តន៍ដូចនេះដែរ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកនាង អ៊ីសា រ៉ហានី ជាមួយលោក ឌុក ឌេត ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ ដូចតទៅ៖
ក្រៅពីមានការរៀបចំបែបខ្មែរ និងគិតគូរពីសុខភាព បរិស្ថាន ភោជនីយដ្ឋានដែលបើកដំណើរការអស់ ១៤ឆ្នាំមកហើយនេះ ក៏រៀបចំបរិស្ថាននៅភោជនីយដ្ឋាន ឲ្យស្រស់បំព្រងផងដែរ ដោយការដាំដើមឈើចម្រុះ និងហ៊ុមព័ទ្ធដោយសំណាញ់ចិញ្ចឹមសត្វមេអំបៅ គួរឱ្យទាក់ទាញ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com