ភ្នំ​ស្រះ​ខ្ចៅ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ថ្មី នៃ​ខេត្តកំពង់ធំ​

03/09/2020 9:00 am កំពង់ធំ

​ភ្នំ​ស្រះ​ខ្ចៅ ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្តកំពង់ធំ ជា​ប្រភេទ​ភ្នំ​ថ្មភក់ សម្បូរ​ទៅដោយ​ដើមឈើ​ធំៗ ទេសភាព​ស្រស់ស្អាត ជាពិសេស​មាន​ប្រាសាទបុរាណ​មួយកន្លែង​មានឈ្មោះ​ថា​«​ប្រាសាទ​ស្រះ​ខ្ចៅ​» ត្រូវបាន​សាងសង់ឡើង​នៅ​ចំណុច​ខ្ពស់បំផុត​នៃ​ភ្នំ​នេះ​។ ប៉ុន្តែ​សព្វថ្ងៃ តួ​ប្រាសាទ​បាន​បាក់បែក​ស្ទើរតែ​ទាំងស្រុង នៅសល់តែ​សសរ​ពេជ្រ ផ្តែរ និង​បំណែ​កដៃ​រូបចម្លាក់​ព្រះ​ឥសូរ​ឬ​ព្រះ​វិស្ណុ​តែប៉ុណ្ណោះ​។ ខឿន​ប្រាសាទ​នេះ​ចែកចេញជា​ពីរ​ជាន់​គឺ ជាន់​ក្រោម​មាន​ទំហំ​ប្រមាណ​៣០​ម៉ែត្រ​បួន​ជ្រុង រីឯ​ជាន់​លើ​វិញ​មាន​ទំហំ​១៥​ម៉ែត្រ​បួន​ជ្រុង​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។



​បើតាម​ក្រសួងបរិស្ថាន តំបន់​នេះ ត្រូវបាន​ចាត់ទុកថា ជា​រមណីយដ្ឋាន​ធម្មជាតិ ប្រវត្តិសាស្ត្រ និង​វប្បធម៌​។ កន្លងមក​គេ​ឃើញ​មាន​ភ្ញៀវទេសចរ​បរទេសមួយ​ចំនួន បានមក​បោះតង់ សម្រាក​កម្សាន្ត នៅទីនេះ ខណៈ​ភ្ញៀវទេសចរ​ក្នុងស្រុក​នៅ​មិនទាន់មាន​ច្រើន​នៅឡើយ​។ បច្ចុប្បន្ន ទីតាំង​នេះ កំពុង​ត្រូវបាន​អភិវឌ្ឍ និង​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ ចូល​មកលេង​កម្សាន្ត​ឱ្យបាន​កាន់តែច្រើន​។ 

​គួរបញ្ជាក់​ផងដែរ​ថា ខេត្តកំពង់ធំ​មាន​តំបន់​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ធំៗ​ចំនួន​៦ រួមមាន​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​, ប្រាសាទ​គុក​នគរ​, ភ្នំ​សន្ទុក​, ស្ទឹង​ព្រៃ​ប្រស់​, បឹង​សំរឹទ្ធិ និង​រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត​៕

ព័ត៌មានទាក់ទង