«​បុក​ម៉ា​ឆ្ងាញ់១៦៨​» ហាង​បុកល្ហុង​មានការ​ពេញនិយម​ខ្លាំង​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​

09/09/2020 5:00 pm ត្បូងឃ្មុំ

«​បុក​ម៉ា​ឆ្ងាញ់​» ជា​ហាង​បុកល្ហុង មានការ​ពេញនិយម​ពី​អតិថិជន​រយៈពេល​២​ឆ្នាំ​ហើយ ចាប់តាំងពី​ហាង​បើក​ដំណើរការ​ដំបូង​។ ហាង​«​បុក​ម៉ា​ឆ្ងាញ់​» មានមុខ​ម្ហូប​យ៉ាង​សម្បូរបែប ដូចជា បុក​ខ្យង បុក​ពោត បុក​ក្ដាម បុកល្ហុង បុក​មឹក បុក​បង្គា ពង​ទា​កូន និង​ពងមាន់​អាំង ដែលមាន​តម្លៃ​សមរម្យ និង​រសជាតិ​ឆ្ងាញ់​ពិសារ​។ ហាង​«​បុក​ម៉ា​ឆ្ងាញ់​» ទទួលបាន​ការគាំទ្រ និង​សរសើរ​ពី​អតិថិជន លើ​ថ្វីដៃ​ផ្សំ​គ្រឿង​បែប​ថៃ និង​ខ្មែរ ដែល​ធ្វើ​ឲ្យ​មុខម្ហូប​មាន​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ​ផងដែរ​។​



​ហាង​បុកល្ហុង «​បុក​ម៉ា​ឆ្ងាញ់​» ចាប់​បើក​លក់​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៨​យប់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ជ្រួយ សង្កាត់​វិហារ​លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។ មុខម្ហូប​ដែលមាន​ការពេញនិយម​ប្រចាំ​ហាង​មានដូចជា បុក​បង្គា  បុក​មឹក និង​បុក​ខ្យង​។ ក្រៅពី​រសជាតិ​ឆ្ងាញ់ និង​តម្លៃ​សមរម្យ​ហើយ​នោះ ម្ចាស់​ហាង​ក៏បាន​យកចិត្តទុកដាក់ ចំពោះ​សុវត្ថិភាព​របស់​អតិថិជន​ផងដែរ ដោយ​នាំចូល​បន្លែ​បែប​ធម្មជាតិ​ពី​ពលរដ្ឋ នៅតាម​សហគមន៍ ក្នុង​តំបន់​នោះ​ស្រាប់​។​



​មុខម្ហូប​ក្នុង​ហាង​«​បុក​ម៉ា​ឆ្ងាញ់​» ទាំងអស់​មានតម្លៃ​ចាប់ពី​៥​ពាន់​រៀល ដល់​៥​ម៉ឺន​រៀល​។ សម្រាប់​បុកល្ហុង​មួយ​ចាន​៥​ពាន់​រៀល បុក​ពោត​មួយ​ចាន​១​ម៉ឺន​រៀល បុក​បង្គា​មួយ​ចាន​១​ម៉ឺន​រៀល បុក​ក្ដាម​មួយ​ចាន​១​ម៉ឺន​៥​ពាន់​រៀល និង​៥​ម៉ឺន​រៀល​សម្រាប់​ការ​កុម្មង់​ជា​ឈុត​ធំ ដែលមាន​មុខម្ហូប​ចម្រុះ​ច្រើន​ប្រភេទ​។ 

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០៩៦ ៥៣ ៨៣ ១២៧ និង ០៩៧ ៥០ ៧៤ ៤៦៨៕

https://www.google.com/maps/@11.5319972,104.9272158,15z/data=!3m1!4b1!4m3!11m2!2s8cM3V_uTMSDtSvrEX7wsoKFcpojAVQ!3e3























ព័ត៌មានទាក់ទង