ដាំបន្លែដែលឆាប់ហុចផលជិត១០មុខ ជួយឲ្យជីវភាពគ្រួសារកសិករ​ តាន់ សេងលី ល្អប្រសើរ

18/09/2020 11:00 am ពោធិ៍សាត់

អ្នកស្រី តាន់ សេងលី ជាកសិករដាំបន្លែបង្ការជិត១០មុខ ដែលសុទ្ធសឹងជាបន្លែដែលហុចផលក្នុងរយៈពេលខ្លី។ គាត់មានវ័យ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ នេះបើយោងតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដែលបានរាយការណ៍ប្រាប់ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន។



ប្រធានមន្ទីរកសិកម្ម បានប្រាប់លោករដ្ឋមន្ត្រីទៀតថា បន្លែដែលកសិករ សេងលី បានដាំរួមមានស្ពៃក្រញាញ់ ខាត់ណាដើម ត្រឡាច សាលាដ និងត្រកួន សុទ្ធតែជាបន្លែដែលប្រើរយៈពេលខ្លីក្នុងការដាំដុះ។ កសិករ សេងលី បានលើកឡើងថា ការដាំដុះបន្លែអាចជួយរកគ្រួសារគាត់មានជីវភាពប្រសើរ ដោយមិនចាំបាច់ចំណាកស្រុក ដែលពេលជួបប្រទះនឹងសំណាងមិនល្អ។
 
ទន្ទឹមនឹងបំណងពង្រីកផ្ទៃដីដាំដុះបន្លែបន្ថែម កសិករ សេងលី បានចែករំលែកគន្លឹះមួយចំនួន ក្នុងការដាំបន្លែឲ្យបានលូតលាស់ល្អ ដែលមានដូចជា ការរៀបចំដី គ្រាប់ពូជ ជីទ្រាប់បាត ទុយោទឹកស្រោចស្រព និងការវេចខ្ចប់ជាដើម៕

ព័ត៌មានទាក់ទង