«ថ្ងៃរះ និងពពកអណ្ដែត» លើភ្នំដងរែក ប្រៀបបីដូចឋានសួគ៌ក្រោមមេឃ

ព្រះវិហារ៖ ព្រះវិហារ ជាប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា ដែលស្ថិតនៅភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត លើភ្នំដងរែក។ ប្រាង្គប្រាសាទអច្ឆរិយមួយនេះ បានទាក់ចិត្តភ្ញៀវទេសចរច្រើនកុះករ ឱ្យមកកម្សាន្ត។ ក្រៅពីទស្សនាប្រាសាទបេតិកភណ្ឌពិភពលោក ដែលឈរបង្អួតសម្រស់នៅលើកំពូលភ្នំ នាព្រឹកព្រលឹមភ្ញៀវទេសចរក៏អាចទស្សនាថ្ងៃរះ និងពពកអណ្ដែតលើវេហា ដូចជាផ្ទាំងគំនូរគយគន់មិនជិនណាយ។ ចំណីចក្ខុដ៏ល្អឯកនេះហើយ បានធ្វើឱ្យភ្ញៀវទេសចរប្លែកភ្នែក ដោយសារទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ ប្រៀបដូចជាឋានសួគ៌ក្រោមមេឃ។
សូមអញ្ជើញទស្សនាទិដ្ឋភាពលើភ្នំដងរែក នាប្រាសាទព្រះវិហារ ដែលថតដោយលោក ឈន សុផាត អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖
















-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

