ផ្កា «ត្របែកព្រៃ» ជាឱសថព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺច្រើនមុខទៀត

25/08/2020 6:59 am ភ្នំពេញ

«ត្របែកព្រៃ»ជារុក្ខជាតិ ដុះដោយខ្លួនឯងនៅក្នុងព្រៃ ជាពិសេសនៅតំបន់ភ្នំ និងគេយកមកដាំនៅតាមរុក្ខវិថីនានា។ ត្របែកព្រៃមិនត្រឹមតែ មានផ្កាស្រស់ស្អាតគួរឱ្យចង់គយគន់នោះទេ តែវាក៏ជួយព្យាបាលជំងឺទឹកនោមផ្អែម រលាកថ្លើម ក្អកឈាម ជុះឈាម និងឈឺចុកចាប់សាច់ដុំជាដើម។

បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា បានបញ្ជាក់ថា ស្លឹក និងផ្លែត្របែកព្រៃមានសារជាតិ អ៊ុនសូលីន ដែលជួយព្យាបាលជំងឺទឹកនោមផ្អែម។ រីឯ ឫសរបស់វាគេយកដាំទឹកផឹក សម្រាប់ព្យាបាលឈឺចុកចាប់សាច់ដុំ ក្អកធ្លាក់ឈាម ក្អូតឈាម ជុះឈាម រលាកថ្លើម និងសម្បកគេយកឆុងទឹក សម្រាប់ព្យាបាលរាក។

ត្របែកព្រៃ ជាប្រភេទឈើមធ្យម មានកម្ពស់ពី២-១០ម៉ែត្រ មានមែកច្រើន សម្បករលោងមានរបកជាបន្ទះៗ និងមានផ្កាពណ៌ក្រហម ឬពណ៌ផ្កាឈូកស្វាយ ៕

(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
 

ព័ត៌មានទាក់ទង