ពលរដ្ឋច្រើនកុះករមកទស្សនានៅ«ផ្ទះតាម៉ុក»នាថ្ងៃឈប់សម្រាក

24/08/2020 4:59 pm ឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នាថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋច្រើនកុះករ បានទៅកម្សាន្តតាមបណ្ដាខេត្តនានា។ រមណីយដ្ឋានទេសចរណ៍ប្រវត្ថិសាស្រ្ត «ផ្ទះតាម៉ុក» ដែលស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏បានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកទស្សនាដែរ។ គោលដៅសម្រាប់ភ្ញៀវទេសចរ មកទស្សនា «ផ្ទះតាម៉ុក» ដោយសារចង់ទៅទស្សនាផ្ទះ របស់ប្រើប្រាស់របស់តាម៉ុក កាលពីសម័យខ្មែរក្រហម និងនាំកូនចៅជំនាន់ក្រោយឱ្យស្គាល់ និងយល់ដឹងពីរឿងរ៉ាវកាលពីសម័យខ្មែរក្រហម។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូសម្ភាសរវាង កញ្ញា អ៊ុត រស្មី នៃសារព័ត៌មានថ្មីៗ និងភ្ញៀវទេសចរដែលបានទៅទស្សនា «ផ្ទះតាម៉ុក» ដូចតទៅ៖ 
 



 

ព័ត៌មានទាក់ទង